កីឡា

Real Madrid បរាជ័យក្រោមថ្វៃដៃ Getafe ត្រូវរងគ្រោះបញ្ហាបន្តបន្ទាប់ផ្សេងទៀត

ក្រៅតែពីបរាជ័យក្នុង ការប្រកួតយប់មិញទៅលើក្រុម Getafe ក្នុងលទ្ធផល១ទល់នឹង០ហើយនោះ Real Madrid ក៏នឹងត្រូវជួបបញ្ហាជាបន្តបន្ទាប់ ផ្សេងទៀតផងដែរ។

បាត់បង់៣ពិន្ទុលើកនេះមានន័យថា Real Madrid នឹងត្រូវដើរ តាមក្រោយ Barcelona ដែលកំពុងស្ថិតនៅកំពូលតារាង ដល់ទៅ៤ពិន្ទុ។

បន្ថែមពីនោះ Real Madrid ក៏ជួបបញ្ហាកីឡាករផងដែរ ដោយសារតែកីឡាករ Mastantuono ដែលបានទទួលកាតក្រហម នឹងត្រូវអវត្តមានជាច្រើនប្រកួតខាងមុខខណៈដែលកីឡាករ Huujsen និង Carreras ក៏សុទ្ធតែកំពុងជាប់បម្រាមផងដែរ ក្នុងការប្រកួតប៉ះនឹង Celta Vigo ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top