កីឡា

អ្នកគាំទ្រអធិស្ឋាន ឲ្យកីឡាករ Cristiano Ronaldo មានសុវត្ថិភាព បន្ទាប់ពីមានការផ្ទុះ នៅអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់

អារ៉ាប៊ីសាអូឌីត៖ការផ្ទុះថ្មីៗនេះនៅទីក្រុងរីយ៉ាដ បានបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព របស់កីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo និងកីឡាករបាល់ទាត់ឆ្នើមអន្តរជាតិដទៃទៀត ដែលកំពុងលេងក្នុងលីគអាជីពអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលជម្លោះរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានកើតឡើង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ពិភពបាល់ទាត់ត្រូវបានរង្គោះរង្គើ ដោយរបាយការណ៍អំពីការផ្ទុះខ្លាំងៗជាច្រើននៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ដោយអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ រដ្ឋធានីអារ៉ាប៊ីសាអូឌីតនេះ បម្រើជាមូលដ្ឋានសម្រាប់ក្លឹបកំពូលៗ ជាច្រើនរបស់លីគអាជីពអារ៉ាប៊ីសាអូឌីត រួមទាំងក្លឹប Al Nassr និង Al Hilal របស់ Ronaldo  Al Shabab និង Al Riyadh។

ព័ត៌មាននៃការផ្ទុះនេះបានធ្វើឲ្យ មានការព្រួយបារម្ភយ៉ាងទូលំទូលាយក្នុងចំណោមអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមសំខាន់ៗដូចជា X និង Instagram អ្នកគាំទ្របានផ្ញើការអធិស្ឋាន និងជូនពរជាបន្តបន្ទាប់ទៅកាន់លោក Ronaldo ក៏ដូចជាកីឡាករថ្មីរបស់ Al Hilal គឺលោក Karim Benzema។

គណនីដែលមានការព្រួយបារម្ភម្នាក់បានសរសេរថា អូព្រះជាម្ចាស់អើយ ខ្ញុំសង្ឃឹមថា Ronaldo មិនអីទេ។ សូមអ្នកណាម្នាក់ពិនិត្យមើលគាត់ផង។ អ្នកប្រើប្រាស់ម្នាក់ទៀតបាននិយាយថា សង្ឃឹមថា Cristiano Ronaldo ក៏ដូចជាកីឡាករ និងប្រជាជនដទៃទៀតមានសុវត្ថិភាព។ សូមឲ្យសន្តិភាពកើតមាន។ អ្នកគាំទ្រម្នាក់បានបន្ថែមថា សូមរក្សាសុវត្ថិភាព Ronaldo សម្រាប់ខ្ញុំផង ខ្ញុំមិនទាន់បានជួបគាត់ផង។

ស្ថានការណ៍កាន់តែតានតឹងឡើងៗ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលអ៊ីស្រាអែល និងអាមេរិក បានបើកការវាយប្រហារ ខណៈប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូDonald Trump បានបញ្ជាក់ពីប្រតិបត្តិការយោធា។ ការវាយប្រហារទាំងនោះ បានវាយប្រហារ ទៅលើមូលដ្ឋានយោធា និងលំនៅដ្ឋានរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់៕

Most Popular

To Top