ភ្នំពេញ ៖ លោកបណ្ឌិត អ៊ុក ឌីម៉ង់ អគ្គនាយករង និងលោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាយកដ្ឋានកីឡាទំាង ៣ និងប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាដើម្បីចុះកិច្ចព្រមព្រៀង សម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋមសិក្សានានា ក្នុងខេត្តព្រះវិហារ ទទួលរងគ្រោះ ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ ឲ្យមានភាពជាប្រក្រតីឡើងវិញ ទំាងវិស័យអប់រំ និងកីឡា។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហកវឹកហ្វឺនកីឡា បានដឹកនាំក្រុមការងារមជ្ឈមណ្ឌលជាតិហកវឹកហ្វឺនកីឡា បានចុះកិច្ចព្រមព្រៀង សម្ព័ន្ធមេត្រីភាពជាមួយសាលាបឋមសិក្សាអូរដាអានសេះ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជាសាលាដែលទទួលរងគ្រោះ ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ និងបានប្រគល់ជូនសាលា នូវសម្ភារ និងថវិការមួយចំនួនរួមមាន សៀវភៅគំនូសទីលាន២កកបាល សៀវភៅជ័យលាភស៊ីហ្គេម និងប៉ារ៉ាហ្គេម៤ក្បាល់ បាល់ទះចំនួន៥ គ្រាប់ បាល់ទាត់លេខ៥ ចំនួន៥គ្រាប់ បាល់ទាត់លេខ៣ ចំនួន៥ គ្រាប់ និងកោណចំនួនមួយប្រអប់ ។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជនបានដឹកនាំក្រុមការងារប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ចុះកិច្ចព្រមព្រៀងសម្ព័ន្ធមេត្រីភាពជាមួយសាលាបឋមសិក្សាឈើទាលគង នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសាលាទទួលរងគ្រោះដោយសារសង្រ្គាមឈ្លានពានរបស់ថៃ និងបានប្រគល់ជូនសាលានូវសម្ភារ និងថវិការមួយចំនួនរួមមាន កុំព្យូទ័រយួដៃ១គ្រឿង ម៉ាស៊ិនព្រីនធើរ ១គ្រឿង សៀវភៅសរសេរ២០០ក្បាល ប៊ិច២០០ដើម អារយឺតកីឡា១០ កន្សែងពោះគោ១២ សម្រាប់គ្រូថវិកា សម្រាប់ឈួសបង្រាបដីទីលានបាល់ទាត់ ។

លោក បឹង គឹមតោង ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតបានដឹកនាំក្រុមការងារចុះកិច្ចព្រមព្រៀង ជាមួយសាលាបឋមសិក្សាទួលឈើក្រម រងគ្រោះដោយសង្រ្គាមឈ្លានពាន ស្ថិតនៅភូមអានសេះ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

លោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាតំណាង លោក ហួត សេងទ្រី ប្រធានប្រធានាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានដឹកនាំក្រុមកាងារនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពជាមួយសាលារៀនបឋមសិក្សា សែនតេជះ នៃរដ្ឋបាលស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ៕








