កីឡា

នាយកដ្ឋាន កីឡាជំនាញ និងកីឡា មហាជនរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបទី១១៥

ភ្នំពេញ ៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក ទុយ ប៊ុនហឿន អនុប្រធានតំណាង លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា កីឡា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទាំងមន្រ្តីជានារី ចំនួន២៧នាក់ បានអញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅសាលប្រជុំ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន កីឡាជំនាញ និង កីឡាមហាជន បានសម្ដែងនូវការកោតសរសើរ យ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំជាស្រ្តីគ្រប់ជំនាន់ ជាពិសេសលោកស្រីបណ្ឌិត គឹម សេដ្ឋានី ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលជាថ្នាក់ដឹកនាំស្ត្រីគំរូ ក្នុងការដឹកនាំវិស័យអប់រំ និងការលើកកម្ពស់សិទ្ធិនារីនៅកម្ពុជា ។ ចំណែកនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងវិស័យកីឡា ។

លោក ប៉ែន វុទ្ធី បានលើកឡើងថា ពិធីរំលឹកខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា នៅឆ្នាំនេះគឺធ្វើឡើង ក្នុងគោលបំណងរំលឹក ពីប្រវត្តិ នៃការតស៊ូទាមទារសិទ្ធិ សេរីភាពរបស់នារីទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះជាសកម្មភាព ជំរុញការលើកកម្ពស់ ស្ថានភាព ជីវភាព តម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីដែលជាការរួមចំណែកក្នុងការ លើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ។

លោកអុនប្រធាន បានសង្កត់ធ្ងន់ ពីមរតកនៃ “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតបរិយាកាសអំណោយផលឲ្យស្ត្រីក្លាយជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីបន្តជំរុញតួនាទីស្ត្រីឲ្យកាន់តែមានសក្តានុពល ទាំងក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន។
ជាមួយគ្នានេះ លោកក៏បានអំពាវនា វឲ្យបុរស និងក្មេងប្រុសចូលរួមចែករម្លែកការងារផ្ទះ ដើម្បីផ្ដល់ឱកាសឲ្យស្ត្រីអាចបញ្ចេញ សមត្ថភាពក្នុងសង្គមបានពេញលេញ។ សមភាពយេនឌ័រ គឺជាសមិទ្ធផលរបស់សង្គមទាំងមូល មិនមែនសម្រាប់តែស្ត្រីម្នាក់ឯងនោះទេ។ ជាកិច្ចបញ្ចប់លោកបានផ្ដល់ការគាំទ្រពេញទំហឹងដល់ផែនការសកម្មភាពរបស់ក្រុមការងារស្ត្រី និងសន្យាបន្តតាមដានការអនុវត្តច្បាប់នានា ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី ទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ និងបរិយាបន្ន។

លោកស្រី ចៅ សុគន្ធី បាននិយាយថា ឆ្នាំ២០២៦នេះ អង្គការសហប្រជាជាតិ បាននឹងប្រារព្វទិវាអន្តរជាតិនាទី ក្រោមប្រធានបទ “សិទ្ធិ យុត្តិធម៌និង សកម្មភាព សម្រាប់ស្ត្រីគ្រប់រូប” ដោយផ្តោតលើការអំពាវនាវឱ្យមានកិច្ច អន្តរាគមន៍ជាបន្ទាន់នានា ដើម្បីលុបបំបាត់ នូវឧបសគ្គរារាំង ការរើសអើង ផ្នត់គំនិត និងទំនៀមទម្លាប់សង្គម ដែលប៉ះពាល់ជាអវិជ្ជមានដល់សិទ្ធិស្ត្រី និងក្មេងស្រី ទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង ប្រធានបទនេះគឺមានភាពប្រទាក់ក្រឡា និងផ្សារភ្ជាប់យ៉ាងជាក់ច្បាស់ទៅនឹង ។ បរិយាបន្ន – សន្តិភាព និងសន្តិសុខ ដោយមានការសិក្សាស្រាវជ្រាវ និងភស្តុតាងជាច្រើនលើកឡើងដូចៗគ្នាថា៖ ក្នុងសង្គមដែលសិទ្ធិស្ត្រីត្រូវបានការពារ ហើយស្ត្រីបានចូលរួមយ៉ាងពេញលេញ ក្នុងការធ្វើសេចក្តី សម្រេចចិត្តនោះ សង្គមកាន់តែមានសន្តិភាព ភាពធន់ និងសុវត្ថិភាព ។ សន្តិភាពនៅកម្ពុជាមិនមែនកើតឡើង ដោយចៃដន្យនោះទេ តាមរយៈការខិតខំរួមគ្នា ។ សន្តិភាពកើតមានឡើង និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជនគណបក្ស ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ។
ស្រី្តបានចូលរួមប្រកួតកីឡា ជាលក្ខណៈអន្តរជាតិ ដោយបានទទួលលទ្ធផល និងស្នាដៃយ៉ាងប្រសើរហើយ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ អនុវត្តន៍កម្មវិធី នយោបាយនិង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ ។ លោកស្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នារីក្នុងនាមមន្រ្តី និងកីឡាការិនីកម្ពុជាតែងតែដណ្តើមមេដាយ ជូនជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាកម្រិតអន្តរជាតិនានា៕

Most Popular

To Top