កីឡា

សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា រៀបចំមហាសន្និបាត វិសមញ្ញលើក១ ឆ្នាំ២០២៦ ក្នុងដំណើរឆ្ពោះ អភិឌ្ឍនប្រភេទកីឡានេះ ឲ្យមានការរីកចម្រើន កាន់តែខ្លាំងឡើង

ភ្នំពេញ ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក វ៉ា ស៊ិនភីរម្យ ​ជាទីប្រឹក្សាជាន់ខ្ពស់​ទទួល បន្ទុក បេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ លោក ងិន សុខបញ្ញា តំណាងNOCC និងលោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និង ជាអង្គបោះឆ្នោត ជ្រើសរើសគ្រូបង្វឹក ក្នុងមហាសន្និបាតវិសមញ្ញលើកទី១ របស់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងរៀបចំមហាសន្និបាត វិសមញ្ញ លើកទី១ ដើម្បីពិនិត្យ និងសម្របសម្រួលការងារមួយ ចំនួនដូចជា បូកសរុបវឌ្ឍនភាព ការងារឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្នុងការជំរុញ និងអភិឌ្ឍន ប្រភេទកីឡានេះ ឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង ពិសេសត្រៀមខ្លួនការប្រកួត កម្រិតអន្តរជាតិនានាឆ្នាំ២០២៦ និងត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 34 ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ។
កែសម្រួល និងអនុម័តលក្ខន្តិកៈ និងធ្វើការ បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មា ធិការប្រតិបត្តិសហព័ន្ធ ហើយ បោះឆ្នោតជ្រើសរើសគ្រូបង្វឹកសម្រាប់ឆ្នាំ២០២៦ ព្រមទាំងការងារ ពាក់ព័ន្ធមួយចំនួនទៀត៕

Most Popular

To Top