កីឡា

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ចូលរួមពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបទី១១៥

ភ្នំពេញ៖ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី លោក អនុប្រធានមជ្ឈមណ្ឌលជាតិហកវឹកហ្វឺនកីឡា ព្រមទាំងមន្រ្តីជានារីបានអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

នាឱកាសនោះ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានលើកឡើងថា សារសំខាន់នៃទិវានេះ គឺជាការរំឭកពីការតស៊ូរបស់នារីទូទាំងពិភពលោក ដើម្បីសិទ្ធិសេរីភាព សមភាព និងការអភិវឌ្ឍ ក៏ដូចជាការចូលរួមចំណែក ដ៏សំខាន់របស់ស្ត្រី ក្នុងការកសាងសង្គមប្រកបដោយសមភាព និងយុត្តិធម៌ ហើយប្រធានបទឆ្នាំនេះ គឺពិតជាមាន សារៈសំខាន់បំផុត ក្នុងការបង្កើនភាព អង់អាចដល់ស្ត្រី ដើម្បីទទួលបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពផ្លូវកាយផ្លូវ ចិត្តពេញលេញ ក្នុងសង្គមសន្តិភាព ផងដែរ ។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្តថា ស្រ្តីបានដេរតួនាទីដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ការរួមចំណែកកសាង ថែរក្សាការពារ និងអភិវឌ្ឍសង្គមជាតិ ប្រកបដោយសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងភាពសុខុដុមរមនា តាមគ្រប់រូបភាព ដោយស្មើមុខស្មើ មាត់នៅក្នុងសង្គម ដែលបានឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌ គោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដ។
ដោយ៖លី ភីលីព

Most Popular

To Top