កីឡា

ជួបគ្នាថ្ងៃស្អែក​ ក្នុងកម្មវិធីរត់សប្បុរសធម៌ «រត់ដើម្បីការអប់រំ និងជួយគាំទ្រ សាលាតាមព្រំដែន»

ភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាព និងភាតរភាពជាមហាគ្រួសារខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយបណ្តាអង្គភាពដៃគូ មានកិត្តិយសជម្រាប ជូនសាធារណជនមេត្តាជ្រាបថា យើងនឹងរៀបចំកម្មវិធីរត់សប្បុរសធម៌ ក្រោមប្រធានបទ «រត់ដើម្បីការអប់រំ និងជួយគាំទ្រ សាលាតាមព្រំដែន» ។

១. គោលបំណងនៃកម្មវិធី
លើសពីសកម្មភាពកីឡា ព្រឹត្តិការណ៍នេះគឺជាការបង្ហាញនូវកម្លាំងសាមគ្គីភាព និងការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជាតិខ្មែរ ដើម្បី៖

  • គាំទ្រដល់វិស័យអប់រំ៖ ជួយដល់សាលារៀនដែលស្ថិតនៅតាមតំបន់ព្រំដែន។
  • ផ្តល់កម្លាំងចិត្ត៖ លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៅតាមបន្ទាត់ព្រំដែន។
  • សប្បុរសធម៌៖ កៀងគរជំនួយពីសប្បុរសជនដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា និងសម្ភារសិក្សាចាំបាច់។
    ២. ព័ត៌មានលម្អិតនៃកម្មវិធី
  • កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦
  • ពេលវេលា៖ ចាប់ផ្តើមពីម៉ោង ៦:០០ នាទីព្រឹកតទៅ
  • ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
  • ចម្ងាយរត់៖ ៣ ទៅ ៤ គីឡូម៉ែត្រ
  • លក្ខខណ្ឌចូលរួម៖ បើកទូលាយសម្រាប់សាធារណជនដោយ ឥតគិតថ្លៃ
    ៣. ការចូលរួមបរិច្ចាគ
    សប្បុរសជនដែលមានបំណងចង់ចូលរួមចំណែកជួយដល់សិស្សានុសិស្ស និងសាលារៀនតាមព្រំដែន អាចធ្វើការបរិច្ចាគតាមរយៈបញ្ជរទទួលជំនួយនៅទីតាំងផ្ទាល់ ឬតាមរយៈប្រព័ន្ធធនាគារដែលនឹងត្រូវប្រកាសក្នុងកម្មវិធី។
    សហការរៀបចំដោយ៖
    ក្រសួងអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអប់រំ, យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ (V4E), RUN WITH SAI, សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងសហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX)។
    រួមគ្នាផ្ដល់កម្លាំងចិត្ត និងស្នាមញញឹមដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗ នៅតាមព្រំដែនទាំងអស់គ្នា
    ជួបគ្នានៅទីលានរត់ ពហុកីឡដ្ឋានជាតិអូឡាំពិក!
    តំណភ្ជាប់សម្រាប់ការបរិច្ចាគ៖ https://shlink.sala.tech/sy7oPqfuz
    តំណភ្ជាប់សម្រាប់ការជាវអាវ៖ https://shlink.sala.tech/9zPVfuDxO
    ចូលរួមក្នុងតេឡេក្រាម ៖ https://t.me/runforeducation
    លេខទំនាក់ទំនងក្រុមការងារ៖ 089722898 / 068722898

Most Popular

To Top