យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Napoli បានចាប់ផ្តើមធ្វើការត្រៀមខ្លួនយ៉ាងឆាប់ ក្នុងការធានាឲ្យបាននូវអនាគត រយៈពេលវែងបន្ថែមទៀត ជាមួយនឹងតារាឆ្នើមរបស់ខ្លួនកីឡាករ Scott McTominay។
ដំណឹងនេះកើតឡើង នៅក្នុងពេលដែលមានលេចឬថា កីឡាករនឹងអាចវិលត្រឡប់អង់គ្លេសវិញ ខណៈដែលមានក្លឹបជាច្រើនកំពុង ចាប់អារម្មណ៍ជាមួយនឹងគាត់។
ចាប់តាំងតែពីធ្វើដំណើរមកដល់ប្រទេសអ៊ីតាលី កាលពីឆ្នាំ២០២៤ មកកីឡាករជនជាតិស្កុកឡែនរូបនេះ បានបង្ហាញស្នាដៃយ៉ាងអស្ចារ្យ ជូនក្លឹបជាបន្តបន្ទាប់។
យ៉ាងណាក្តីស្របពេលជាមួយគ្នានេះ កីឡាករនៅបន្តរបួសនិងកំពុងព្យាបាលរបួសនៅឡើយ គិតចាបតាំងតែពីបានប៉ះទង្គិច ក្នុងការប្រកួតកាលពីថ្ងៃទី៧ខែកុម្ភៈកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
