កីឡា

ខេត្តស្ទឹងត្រែងប្រារព្ធទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ស្ទឹងត្រែង លើសពីទន្លេ លើសពីធម្មតា»

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេងនៅមុខសាលាខេត្តស្ទឹងត្រែងទីលាន តេជោធិបតី ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងទម្រង់ជា «ព្យុហយាត្រាទេសចរណ៍» ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «សាមគ្គីដើម្បីទីក្រុងស្អាត»។

កម្មវិធី ពិធីនេះបានចាប់ផ្ដើមជួបជុំគ្នានៅ ទីលានតេជោធិបតី (មុខសាលាខេត្តស្ទឹងត្រែង) ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានចូលរួមដើរព្យុហយាត្រារួមគ្នា ប្រមាណជាជាង ១ម៉ឺននាក់សូមបញ្ជាក់ថាចម្ងាយផ្លូវ នៃដើរការព្យុហយាត្រានេះមានចម្ងាយប្រហែល៣,៥០០ ម៉ែត្រ ។

លោកប្រធានមន្ទីរ អ៊ន់ ប៉ោសឿន មានប្រសាសន៍ថា៖ យុទ្ធនាការ «ស្ទឹងត្រែង លើសពីទន្លេ លើសពីធម្មតា» មិនត្រឹមតែបង្ហាញពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបនៃខេត្តស្ទឹងត្រែងភូមិភាគឦសានមួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនឱ្យមានការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ក្នុងកិច្ចគាំពារ ដើម្បីផ្ដល់ភាពស្រស់ត្រកាលដល់ទីក្រុង និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើង៕

ដោយ៖ ដើមអម្ពិល|ស្ទឹងត្រែង

Most Popular

To Top