កីឡា

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការ ប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ខែមីនា

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ ក្លឹប សមាគមកីឡាវាយកូនបាល់ ក្រសួង រាជធានី ខេត្ត ទាំងអស់ឲ្យថា សហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៦ ដល់១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំនេះ មានមាន៤វិញ្ញាសា រួមមាន៖ការប្រកួត វាយឯកត្តជន បុរស ការប្រកួត វាយឯកត្តជន នារី ការប្រកួត វាយគូបុរស និងការប្រកួត យុវជនអាយុក្រោម១៨ឆ្នាំ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការដាក់ពាក្យសុំចូលរួមការប្រកួត ចាប់ទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦ ព្រឹកម៉ោង ៨:០០ ដល់ម៉ោង ១៧:០០ ល្ងាច (ឈប់ទទួលពាក្យថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ ល្ងាច) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទីរសៀល ជួបជុំ ក្លឹប សមាគមកីឡា ក្រសួង រាជធានី ខេត្ត ដើម្បីចូលរួមប្រជុំបច្ចេកទេស និងចាប់ឆ្នោត នៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ស្ថិតក្នុង ពហុកីឡដ្ឋានជាតិ (ជាប់ទីលានវាយកូនបាល់)៕

Most Popular

To Top