យោងតាមការចេញផ្សាយរបស់The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករម្នាក់របស់ក្លឹប Spurs ។
ភ្នាក់ងាររបស់កីឡាករ Luka Vuskovic បានចេញមកអះអាងអំពីដំណឹងនេះ ក្រោយភាពស្ងៀមស្ងាត់មួយរយៈ របស់កីឡាករនិងទាំងក្លឹបសងខាងផងដែរ។
កីឡាករសញ្ជាតិក្រូអាតវ័យ១៩ឆ្នាំរូបនេះបច្ចុប្បន្ន កំពុងលេងខ្ចីជើងឲ្យក្លឹប Hamburg នៅឡើយប៉ុន្តែកំពុងបង្ហាញ ទំរង់លេងគួរឲ្យទាក់ទាញយ៉ាង ខ្លាំងសម្រាប់ក្លឹបធំៗនៅអឺរ៉ុប។
គេជឿជាក់ថាការចរចា គ្នានឹងចាប់ផ្តើមធ្វើឡើង រវាងក្លឹប Barcelona និងក្លឹប Spurs ដើម្បីពិនិត្យលទ្ធភាព នៃការផ្ទេរហើយដែលអាចធ្វើឡើង បានជោគជ័យនៅរដូវក្តៅខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
