The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំណត់គោលដៅថ្មីរួច រាល់ហើយដើម្បីអាចមកជំនួសតំណែង របស់កីឡាករ Marcus Rashford បាននាពេលខាងមុខ។
កីឡាករខ្សែប្រយុទ្ធអង់គ្លេស Rashford ត្រូវបានគេជឿជាក់ថានឹងត្រូវចូលរួមជាមួយនឹងក្លឹប Barcelona ជាផ្លូវការក្រោយការផ្ទេរមកចូលរួម Camp Nou ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីដើមរដូវកាល។
សម្រាប់ Man UTD ហាក់ដូចជាមិន មានបំណង ចង់បាន Rashford មកវិញឡើយដោយក្នុងនោះកីឡាករ ដល់ទៅ៥នាក់បានក្លាយទៅជាគោលដៅ ដ៏មានសក្តានុពលសម្រាប់ជំនួស Rashford ។
គេជឿជាក់ថាក្រៅតែពីតារាឆ្នើមរបស់ Everton ដូចជា Illiman Ndiaye ហើយនោះ Man UTD ក៏កំពុងចាប់អារម្មណ៍កីឡាករ Bradley Barcola ដែលកំពុងលេងឲ្យក្លឹប PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
