យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich ដោយក្នុងនោះមានលោក Max Eberl ដែលជាប្រធានផ្នែកកីឡាករ បានចេញមកអះអាងថា ការពិភាក្សាគ្នាអំពីការបន្តកុងត្រាថ្មីជូនកីឡាករ Konrad Laimer កំពុងមានបញ្ហានៅឡើយ។
កីឡាករសញ្ជាតិអូទ្រីសរូប នេះ បានបង្ហាញ ខ្លួននិងក្លាយជាកីឡាករដ៏សំខាន់របស់ក្រុមហើយ បច្ចុប្បន្នមានកុងត្រាចាស់ ដែលនឹងបន្តដល់ ខែមិថុនាឆ្នាំ២០២៧នៅឡើយ។
ទោះបីជាការព្យាយាមពិភាក្សាគ្នា បានបន្តធ្វើអស់មួយរយៈ ហើយក្តីប៉ុន្តែគេជឿជាក់ថា បញ្ហាមិនទាន់ត្រូវបានដោះស្រាយ ដោយភាគីទាំងពីរហាក់ ដូចជាមិនទាន់ បានសម្រេចចិត្តចុងក្រោយក្នុង ការបន្តកុងត្រាជាមួយគ្នានោះទេ។
កីឡាករវ័យ២៨ឆ្នាំរូបនេះនៅសេលសល់ ការងារជាច្រើនទៀត ដែលត្រូវធ្វើជាមួយនឹងក្លឹបដូចជាពានរង្វាន់ Champions League និងពានរង្វាន់ក្នុង ស្រុកជាច្រើនទៀតនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
