ភ្នំពេញ ៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ ដែលមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៦ ការប្រកួតធ្វើឡើង ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមនៅត្រៀមចូលរួម The 22 ASEAN University Games ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បាននិយាយថា ការប្រកួត កីឡាបញ្ចស៊ីឡាត់ជ្រើសរើស ជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ នាឱកាសនេះក្រោមការចង្អុលបង្ហាញរបស់លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូល រួមពីសំណាក់ លោកអនុប្រធាន និង សមាជិកប្រតិបត្តិសហព័ន្ធ បានជំរុញឲ្យខាន តែបានសម្រាប់ រៀបចំការ ប្រកួតជើងឯក ថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិក មានទេពកោសល្យ ក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។

លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា នេះជាឆ្នាំទី២ហើយ ដែលសហព័ន្ធរៀបចំការ ប្រកួតនឹងប្រព្រឹត្តទៅ ចាប់ថ្ងៃទី១៤ -១៥ ខែមីនា ឆ្នាំ២០២៦ ដោយសារឆ្នាំទី១ គណៈកម្មាការ រៀបចំការប្រកួតទទួល បានការចូលរួម ចុះឈ្មោះពីចំនួន២២ សាលាគុន មកពី៩ រាជធានីខេត្ត ក្នុងនោះមាន ព្រៃវែង កណ្តាល កំពង់ឆ្នាំង រតនគីរី បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ អត្តពលិកចូលរួមមានចំនួន ១២៧រូប រួមមានកីឡាការិនី ៤១ រូប កីឡាករ ៨៦ រូប ប្រតិភូគ្រូបង្វឹក ៣០រូប មន្ត្រីបច្ចេកទេស ៣០រូប និង-ក្រុមការងារទទួល បន្ទុកការ អនុគណៈកម្មាការនីមួយៗចំនួន២៥រូប ។

លោក អ៊ូ តារា បានបញ្ជាក់ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯក ថ្នាក់ជាតិកើតឡើងបាន ដោយសារតែការរួមគ្នា របស់ប្រធាន អនុប្រធាន និងសមាជិកទំាងអស់សហព័ន្ធដោយស្មារតី និងថវិកា ដើម្បីឲ្យសហព័ន្ធចលនា ។ ថ្នាក់ដឹកនាំសហព័ន្ធខិតខំ ជំរញកីឡាបញ្ចស៊ីឡាត់នេះ ឲ្យមានការរីកចម្រើន កាន់តែក្នុងប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួតនៅក្រៅអាចដណ្តើម មេដាយជូនប្រទេសជាតិយើង។ ការប្រកួតធ្វើឡើងដើម្បីចម្រាញ់ រកកីឡាករ-កីឡាការិនីឆ្នើម ដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ៕

