កីឡា

៤ ឆ្នាំបន្ទាប់ពីការហាមឃាត់ ក្រុមអត្តពលិករុស្ស៊ី FIFA និង IOC នៅតែអសកម្ម ក្នុងការប្រឈមមុខ នឹងសង្គ្រាម

LAUSANNE៖យោងតាមការ ចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ៤ឆ្នាំបន្ទាប់ពីកីឡាពិភពលោក បានប្រញាប់ប្រញាល់ហាមឃាត់រុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន ស្ថាប័នគ្រប់គ្រងឈានមុខគេ កំពុងមានប្រតិកម្ម ដោយប្រុងប្រយ័ត្ន ចំពោះការវាយប្រហារដឹក នាំដោយអាមេរិកលើអ៊ីរ៉ង់ ដោយលើកឡើងពីការចោទ ប្រកាន់ពីបទមានស្តង់ដារចំនួន ពីរ។

សង្គ្រាមទាំង ២ បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីការ បញ្ចប់នៃកីឡាអូឡាំពិករដូវរងា និងមុនពេលចាប់ផ្តើម នៃកីឡាប៉ារ៉ាឡាំពិក ជាបន្តបន្ទាប់ និងមុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោករដូវក្តៅ ។ រថក្រោះរុស្ស៊ីបានរំកិលចូល ទៅក្នុងអ៊ុយក្រែន៤ថ្ងៃ បន្ទាប់ពីពិធីបិទការប្រកួតកីឡារដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២។ គ្រាប់បែករបស់អាមេរិក និង អ៊ីស្រាអែល បានចាប់ផ្តើមធ្លាក់មកលើអ៊ីរ៉ង់ ៦ ថ្ងៃបន្ទាប់ពីទង់ជាតិត្រូវបាន ទម្លាក់នៅលើកីឡាអូឡាំពិករដូវរងា Milan-Cortina។

នៅឆ្នាំ ២០២២ វាត្រូវចំណាយពេល ៤ ថ្ងៃសម្រាប់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងអឺរ៉ុប FIFA និង UEFA ដោយមានការគាំទ្រពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីបណ្តេញក្រុមរុស្ស៊ី និងបេឡារុសទាំងអស់។

IOC បានថ្កោលទោសចំពោះ ការរំលោភលើបទឈប់បាញ់ អូឡាំពិកដោយរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលបេឡារុស ដែលគាំទ្រវា ។ លើកនេះ IOC គ្រាន់ តែអំពាវនាវឲ្យមានការធានា សុវត្ថិភាពរបស់អត្តពលិកដែល ធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅប្រទេសអ៊ីតាលី ជាពិសេសអ្នកដែលទំនងជារងផល ប៉ះពាល់ដោយជម្លោះថ្មីៗបំផុត។

លោក Mattias Grafstrom អគ្គលេខាធិការ FIFA បាននិយាយថា ស្ថាប័នរបស់លោកកំពុងតាមដានស្ថានការណ៍។

លោក Simon Chadwick អ្នកឯកទេសខាងភូមិសាស្ត្រ នយោបាយកីឡានៅសាលាពាណិជ្ជកម្ម EMLyon បាននិយាយថា អ្នកសង្កេតការណ៍មួយចំនួនបានកត់សម្គាល់ពីរបៀប ដែលរុស្ស៊ី ត្រូវបានហាមឃាត់ មិនឲ្យចូលរួមការប្រកួត FIFA បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន ទោះបីជាមិនមានការពិភាក្សា ណាមួយកើតឡើង អំពីសកម្មភាពស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងប្រឆាំងនឹងអាមេរិកក៏ដោយ៕

Most Popular

To Top