ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ។

ក្រោយការឧបត្ថម្ភ របស់អ្នកឧកញ៉ា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្សនៃអនុវិទ្យាល័យសម្តេចឪ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រីព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី តាមរយៈ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ។

ក្នុងនោះគណៈគ្រប់គ្រងសាលា សូមប្រសិទ្ធិពរជ័យ ជូនចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកប នូវសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ គ្រប់ទិនទិវា រាត្រី កុំបី ឃ្លៀងឃ្លាតឡើយ ជាពិសេសសូមសម្រេចបានជោគជ័យ នូវរាល់អាជីវកម្មទាំងឡាយថ្មីៗបន្ថែមទៀត៕

Most Popular

To Top