កីឡា

AC Milan បរាជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ មកពីលីគកំពូលប្រេស៊ីល

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាតារាឆ្នើមរបស់ក្លឹបប្រេស៊ីល Corinthians កីឡាករ Andre នឹងមិនអាចផ្ទេរមកចូលរួមក្លឹបយក្សអ៊ីតាលី AC Milan បាននោះទេ។

កីឡាករផ្ទាល់បានចេញមកធ្វើការប្រកាសអំពីបរាជ័យនៃការចរចាគ្នាលើកនេះហើយនិងសម្រេចចិត្តបន្តលេងនៅលីគកំពូលប្រេស៊ីល។

មានវ័យទើបតែ១៩ឆ្នាំប៉ុន្តែ Andre បានបង្ហាញទំរង់លេងដ៏អស្ចារ្យនៅលីគប្រេស៊ីល។ការចរចាបានធ្វើឡើងប៉ុន្តែមិនទទួលជោគជ័យឡើយក្រោយចំណាយពេលអស់រយៈពេលជាយូរកន្លងមក។

យ៉ាងណាក្តីសម្រាប់តម្លៃខ្លួនរបស់កីឡាករខ្សែប្រយុទ្ធរូបនេះនឹងមិនធូរថ្លៃពេកនោះទេខណៈដែលកុងត្រារបស់គាត់ជាមួយនឹងក្លឹប Conrinthiansរហូតដល់ខែធ្នូឆ្នាំ២០២៩៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top