កីឡា

Juventus ចាប់ផ្តើមទាក់ទងកីឡាករ Lewandowski ក្រោយដំណឹងចាកចេញពី Barca

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Juventus បានចាប់ផ្តើមធ្វើការទំនាក់ទំនងជាមួយនឹងកីឡាករ Robert Lewandowski ហើយដើម្បីពិនិត្យថាអាចនឹងធ្វើការជាមួយគ្នាឬយ៉ាងណានៅពេលខាងមុខ។

ដំណឹងនេះបានធ្វើឡើងនៅក្រោយពេលដែលមានព័ត៌មានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធប៉ូឡូញនឹងសម្រេចចិត្តក្នុងការចាកចេញពីក្លឹប Barcelona ហើយខណៈដែល Juventus ក៏មានផែនការដើម្បីទិញយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ផងនៅរដូវក្តៅខាងមុខ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នកុងត្រារបស់ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះមានសុពលភាពជាមួយនឹង Barcelona នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៧ខាងមុខនេះហើយមិនទាន់មានសញ្ញាក្នុងការបន្តកុងត្រាថ្មីនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top