ព័ត៌មានអន្តរជាតិ

នាង Lisa សមាជិកក្រុម Blackpink បង្ហាញដើមទ្រូងដ៏ធំក្នុងកម្មវិធីបង្ហាញម៉ូដ ដែលរៀបចំដោយក្រុមគ្រួសារមិត្តប្រុសមហាសេដ្ឋី Frédéric Arnault

បារាំង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Lisa សមាជិកក្រុមតារាចម្រៀងសី្រកូរ៉េខាងត្បូង Blackpink បានធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជាមួយនឹងឈុតសម្លៀកបំពាក់បញ្ចេញដើមទ្រូងដ៏ធំក្នុងកម្មវិធី Louis Vuitton ជាកម្មវិធី fashion house គ្រប់គ្រងដោយក្រុមគ្រួសាររបស់មិត្តប្រុសរបស់នាង គឺលោក Frédéric Arnault។

នេះបើយោងតាមការចុះផ្សាយរបស់ Korean Herald បានប្រាប់ថា នាង Lisa គឺជាភ្ញៀវកិត្តិយសម្នាក់ក្នុងចំណោមភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី Louis Vuitton Women’s Ready-to-Wear រដូវស្លឹកឈើជ្រុះ-រដូវរងា ឆ្នាំ២០២៦-២០២៧ ក្នុងអំឡុងពេលសប្តាហ៍ម៉ូដប៉ារីស កាលពីថ្ងៃអង្គារ។

យោងតាមទស្សនាវដ្តី Elle បាននិយាយថា នាងបានស្លៀកអាវខ្លីដៃវែងពណ៌ដែលដាក់ជាស្រទាប់ៗនៅក្រោមអាវវែងពណ៌ខ្មៅបង្ហាញផ្ចិតរបស់នាង រួមផ្សំជាមួយខោស្បែក និងកាបូបដែលត្រូវគ្នា។

នាងបានអង្គុយនៅជួរមុខក្បែរតារាសម្ដែង Ana de Armas និង Chase Infiniti។ លោក Alexandre Arnault ដែលជាប្អូនប្រុសរបស់ Frédéric ក៏បានអង្គុយនៅជួរមុខក្បែរនាយកផ្នែកច្នៃប្រឌិតសម្លៀកបំពាក់បុរស Louis Vuitton គឺលោក Pharrell Williams និងភរិយារបស់គាត់ផងដែរ។

ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ នាងបានចូលរួមក្នុងព្រឹត្តិការណ៍ឯកជន និងសាធារណៈធំៗជាច្រើនដែលរៀបចំដោយក្រុមហ៊ុនប្រណីត LVMH ដែលគ្រប់គ្រងដោយមហាសេដ្ឋី Bernard Arnault៕

Most Popular

To Top