The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានបន្តធ្វើការតាមដានយ៉ាងជិតស្និទ្ធទៅនឹងប្រភពនានាដើម្បីអាចចរចានាំយកកីឡាករខ្សែការពារអង់គ្លេសម្នាក់នៅរដូវក្តៅខាងមុខ។
កីឡាករ Tino Livramento ដែលលេងក្នុងតំណែងការពារកណ្តាលរបស់ក្លឹប Newcastle បច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបកាំភ្លើងធំ Arsenal យ៉ាងខ្លាំង។
សម្រាប់កីឡាករវ័យ ២៣ឆ្នាំរូបនេះបច្ចុប្បន្នមាននៅសល់កុងត្រាត្រឹមតែ ២ឆ្នាំកន្លះទៀតប៉ុណ្ណោះជាមួយនឹង NEwcastle ហើយទៅជិតចុងរដូវកាលទៅហើយភាគីទាំងកីឡាករ និងក្លឹបហាក់ដូចជាមិនទាន់បានរៀបចំក្នុងការសន្ទនាគ្នាដើម្បីអាចបន្តកុងត្រាថ្មីនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
