The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអ្នកមានបារាំង PSG កំពុងធ្វើការពិចារណា ទៅលើការងារចរចា ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Julian Alvarez ដែលកំពុងឡើង ជើងខ្លាំងនៅជាមួយនឹង AT Madrid។
ក្នុងនោះផងដែរក្លឹប Arsenal និង Barcelona ក៏កំពុងទាក់ទង ជាមួយនឹង ខ្សែប្រយុទ្ធអាហ្សង់ទីន នេះរួចទៅហើយ ទាំងដែលបានដឹង ហើយថាគាត់នឹងនៅបន្តលេងជាមួយនឹង AT Madrid ទៅដល់រដូវកាលក្រោយក្តី។
នៅពេលដែលបានសាកសួរ ដោយក្រុមអ្នកកាសែត កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបញ្ជាក់អារម្មណ៍ រីករាយ ដែលកំពុងលេងឲ្យ AT Madrid តែក៏មិនបដិសេធអំពីលទ្ធភាព ក្នុងការទៅចូលរួម PSG ឬក្លឹបដែលមានលក្ខខណ្ឌល្អ ជាងនេះនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
