ប្រកួតប៉ះក្រុមឈរនៅលំដាប់ពិន្ទុ ដូចគ្នាយប់មិញនេះ ម្ចាស់ផ្ទះបិសាចក្រហម Man UTD ធ្វើបានល្អមែនទែន ដោយអាចយកឈ្នះក្រុមខ្លាំង Aston Villa ក្នុងលទ្ធផល៣ទល់នឹង១។
Man UTD គ្រប់គ្រងបាល់បានទៅដល់៥២ភាគរយ និងបានបង្កើតឧិកាស គ្រាប់បាល់ដល់ទៅ១៤ដង និងចំគោលដៅ៦ដងនិងធ្លាយសំណាញ់ទីជោគជ័យ៣ដង។
៣គ្រាប់របស់ Man UTDធ្វើបានដោយ Casemiro នាទីទី៥៣១គ្រាប់ទៀតដោយ Cunha នាទីទី៧១និងគ្រាប់ចុងក្រោយដោយ Sesko នាទីទី៨១ខណៈដែលក្រុមភ្ញៀវធ្វើវិញបាន១គ្រាប់ដោយ Barkley នាទីទី៦៤។
៣ពិន្ទុលើកនេះធ្វើឲ្យ Man UTD ឈរជើងយ៉ាងម៉ាំនៅលេខរៀងទី៣ ក្នុងតារាងកំពូលអង់គ្លេស មាន៥៤ពិន្ទុតាមពីក្រោយ Man City មានទី៦១ពិន្ទុនិង Arsenal មាន៧០ពិន្ទុដោយឡែក Aston Villa បន្តឈរនៅលេខរៀងទី៤ដដែលមាន៥១ពិន្ទ៕
ប្រែសម្រួល៖ស៊ុនលី
