ភ្នំពេញ៖ ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំដោយសហព័ន្ធ កីឡាបញ្ចស៊ីឡាត់កម្ពុជា បានបិទបញ្ចប់ដោយជោគជ័យ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះសាលាគុនស្រីជ័យដំរីសាមពាន់ ឈរនៅចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយមាស ៣ គ្រឿង ខណៈមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ ២ ឈ្នះមេដាយមាស ១ គ្រឿង ក្នុងចំណោម២៤សាលាគុន ។

លោក ឈៀង សុវណ្ណរតនា អនុប្រធាន សហព័ន្ធ តំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡា បញ្ចាក់ស៊ីឡា កម្ពុជា លោក Krishnajie Partadireja ភារធារី នៃស្ថានទូតសាធារណរដ្ឋ ឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកអនុប្រធានសមាជិកប្រតិបត្តិ សហព័ន្ធកីឡាបញ្ជាក់ស៊ីឡាត់កម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការ ប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើង ឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ ការប្រកួតធ្វើឡើងដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមនៅត្រៀមចូលរួម The 22 ASEAN University Games ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

សាលាគុនស្រីជ័យដំរីសាមពាន់ ដែលឈរលេខ១នៃតារាងមេដាយនេះ គឺដណ្តើមបានមេដាយសរុប៥គ្រឿង (មាស ៣ ប្រាក់១ សំរឹទ្ធ១) មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ លេខ២ មេដាយសរុប ១០គ្រឿង (មាស ២ ប្រាក់២ សំរឹទ្ធ៦) តារាជក្រសួងមហាផ្ទៃ លេខ៣ មេដាយសរុប៣គ្រឿង (មាស២ ប្រាក់១) ខណៈកងពលតូចថ្មើរជើងលេខ៥១ លេខ៤ មេដាយមាស២គ្រឿង។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានជម្រាបជូនថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដំណើរការរយៈពេល២ថ្ងៃ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរៀបចំលើ១៤វិញ្ញាសា ក្នុងនោះ៥វិញ្ញាសាសម្រាប់យុវជនក្រោម ១៧ឆ្នាំ និង៩វិញ្ញាសាសម្រាប់ អត្តពលិកអាយុលើ១៨ឆ្នាំ ។ អ្នកចូលរួមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារស្ម័គ្រចិត្ត សរុប ២០៧នាក់ មកពី២៤សាលាគុននៃ៩រាជធានី-ខេត្ត ដោយកើនឡើង២ សាលាគុន។ សម្រាប់វិញ្ញា សាប្រកួតមាន ១៤វិញ្ញាសា ក្នុងនោះមាន ៥វិញ្ញាសា ជាវិញ្ញាសាសម្រាប់យុវជន ក្រោម១៧ឆ្នាំ និង៩វិញ្ញាសាទៀត គឺវិញ្ញាសាប្រយុទ្ធ សម្រាប់អត្តពលិកអាយុលើ១៨ឆ្នាំ។

លោក អ៊ួ តារា លើកឡើងថា ដោយសារនៅក្នុងឆ្នាំនេះ មានការប្រកួតយុវជនក្រោមអាយុ ១៨ឆ្នាំ កម្រិតអន្តរជាតិ ដូចនេះយើងបន្ថែមវិញ្ញាសា សម្រាប់យុវជន ក្រោមអាយុ១៨ឆ្នាំ ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់មាន ឱកាសបន្តជំនាញ និងបង្ហាញស្នាដៃ លើឆាកអន្តរជាតិ ។ រាល់ការចំណាយទាំងអស់ ជាបន្ទុករបស់សហព័ន្ធ ដែលជាកាតព្វកិច្ចមួយ ក្នុងការចូលរួម អភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងផ្ដល់ឱកាសលើកទឹកចិត្ត ដល់យុវជនឱ្យ បានលេងកីឡាផងដែរ ៕





