ភ្នំពេញ៖កីឡាករ-កីឡាការិនីវាយកូនបាល់ចំនួន ៦០ នាក់ចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៦ ដល់ ១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតនេះមាន កីឡាករ-កីឡាការិនីវាយកូនបាល់ចំនួន ៦០ នាក់ ក្នុងនោះកីឡាការិនី ៨ នាក់ កីឡាករ ៥២ នាក់ និងគណៈប្រតិភូចំនួន ១៨ នាក់មក ៩ សមាគម និងក្លឹបរួមមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្លឹបកីឡាវាយកូនបាល់អូឡាំពិក ក្លឹបកីឡាវាយកូនបាល់ អរុណរះ និងខេត្តកែប។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំនេះ មានមាន ៥ វិញ្ញាសា រួមមាន៖ការប្រកួត វាយឯកត្តជន បុរស ការប្រកួត វាយឯកត្តជន នារី ការប្រកួត វាយគូបុរស និងការប្រកួត យុវជនអាយុក្រោម១៨ឆ្នាំ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖លី ភីលីព



