កីឡា

ក្រុមកីឡាករ-កីឡាការិនីប៉ារ៉ារុស្ស៊ី ឈ្នះមេដាយមាស ៣ បន្ថែមទៀត នៅការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាឆ្នាំ ២០២៦

អ៊ីតាលី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កីឡាការិនីជិះស្គីឆ្លងឧបសគ្គរុស្ស៊ី Anastasia Bagiyan បានឈ្នះមេដាយមាសក្នុងការប្រណាំង ចាប់ផ្តើមជាលក្ខណៈបុគ្គលចម្ងាយ ២០ គីឡូម៉ែត្រសម្រាប់អត្តពលិកពិការភ្នែក នៅព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាឆ្នាំ ២០២៦ ដោយក្លាយជាជើងឯក ៣ សម័យកាលនៅកីឡាអូឡាំពិកនៅប្រទេសអ៊ីតាលី។

កីឡាការិនីអាយុ ២៤ ឆ្នាំរូបនេះ ពីមុនបានឈ្នះការប្រណាំងរត់ប្រណាំង និងការប្រណាំងបុរាណចម្ងាយ ១០ គីឡូម៉ែត្រ។ កីឡាអូឡាំពិកឆ្នាំនេះគឺ ជាកីឡាអូឡាំពិកប៉ារ៉ាឡាំពិកដំបូងគេ ដែលអត្តពលិករុស្ស៊ីត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែងក្រោមទង់ជាតិរបស់ពួកគេបន្ទាប់ពីការហាមឃាត់ និងការរឹតបន្តឹងអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ។

មុននេះបន្តិច កីឡាការិនីជិះស្គីឆ្លងប្រទេសរុស្ស៊ី Vera Voronchikhina បានឈ្នះមេដាយមាសក្នុងការប្រណាំងឆ្លងប្រទេសនារីនៅប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២៦។ អត្តពលិករុស្ស៊ីបានឈ្នះសរុបចំនួន ១២ គ្រឿង មេដាយមាស ៨ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ធ្វើឥ្យក្រុមនេះឈរនៅចំណាត់ថ្នាក់លេខ៣លើតារាងមេដាយ។

អ្នកជិះស្គីឆ្លងឧបសគ្គ ជនជាតិរុស្ស៊ី Ivan Golubkov ក៏បានឈ្នះមេដាយមាសក្នុងការប្រណាំងចាប់ផ្តើមជាលក្ខណៈបុគ្គលចម្ងាយ ២០ គីឡូម៉ែត្រ ដោយបញ្ចប់ក្នុងរយៈពេល ៥១ នាទី ៥៥ វិនាទី។ ជើងឯកពិភពលោក ៦ សម័យកាលអាយុ ៣០ ឆ្នាំរូបនេះធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រណាំងចម្ងាយ ១ឥ គីឡូម៉ែត្រ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអបអរសាទរដល់ជើងឯកប៉ារ៉ាឡាំពិក Vera Voronchikhina និង Anastasia Bagiyan ចំពោះមេដាយមាសរបស់ពួកគេ៕

Most Popular

To Top