កូរ៉េ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូង Samsung កំពុងដាក់បង្ហាញស្មាតហ្វូន ស៊េរីថ្មី ចំនួន៣ម៉ូដែល នៅក្នុងព្រឹត្តិការណ៍ Unpacked គឺ ស្មាតហ្វូន Galaxy S20, S20 + និង S20 Ultra ដែលនឹងត្រូវដាក់ លក់ចាប់ពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ លោកយោងតាមការ ចេញផ្សាយ ពីSkyNews។
នៅពេលដែលក្រុមហ៊ុនអាចធ្វើយុវវ័យកាន់តែមានភាពទាក់ទាញតាមរយៈS10 ទៅS20 (តម្រឹមចំនួន ជួរស្មាតហ្វូនជាមួយ នឹងឆ្នាំប្រតិទិន) លក្ខណៈពិសេសរបស់ទូរស័ព្ទពិតជាត្រូវបានរចនាឡើងសម្រាប់អ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមជាទីផ្សារគោលដៅ។
ការតំឡើងកាមេរ៉ា៣ដងនៅផ្នែក ខាងក្រោយ របស់ទូរស័ព្ទ ហើយការកើនឡើង ដល់កាមេរ៉ា៤ជ្រុងត្រូវបានតំឡើងជាមួយ S20 + និង S20 Ultra ផ្តល់ជូននូវការថតវីដេអូមានគុណភាព ខ្ពស់ រហូតដល់ទៅ ៨ K សម្រាប់អ្នកប្រើប្រាស់ដើម្បីផលិតមាតិកាថ្មី។
ជាពិសេស Single Take ផ្តល់ជូនអ្នកប្រើប្រាស់ នូវការចូលទៅកាន់ប្រព័ន្ធAI របស់ Galaxy S20 ក្នុងគោលបំណងថែ រក្សាពេលវេលាដែលថតនៅ ក្នុងវីដេអូ។ វាប្រើកាមេរ៉ាទាំងអស់នៅផ្នែកខាងក្រោយនៃឧបករណ៍ ហើយកត់ត្រាសកម្មភាពរបស់ អ្នកប្រើរហូតដល់ ១០ វិនាទីមុនពេល បង្ហាញអ្នកប្រើឧបករណ៍ ជាមួយនឹងជម្រើសមាតិកា៕ដោយ៖លី ភីលីព