យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Carlo Ancelotti បានសារភាពថាការវិល ត្រឡប់របស់កីឡាករ Neymar គឺនៅមិនទាន់អាចធ្វើបាននៅឡើយ ទេជាពិសេសការប្រកួតមិត្តភាព នាពេលខាងមុខប៉ះនឹងក្រុមបារាំង ។
គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បានលើកឡើងអំពីរបួសជើង របស់កីឡាករ Neymar ដែលនៅបន្តព្យាបាលនៅឡើយ ។ លោកបញ្ជាក់ថាទោះបីជាបានជា សះស្បើយវិញភ្លាមមុន ការប្រកួតក្តីប៉ុន្តែកម្លាំងកាយរបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងមិនទាន់បានល្អសាកសមការប្រកួត ឲ្យក្រុមជម្រើសជាតិនៅឡើយទេ។
ដូច្នេះលោក Ancelotti បានបញ្ជាក់ ហើយថាការវិលត្រឡប់របស់ Neymar នឹងត្រូវពន្យាពេលមិនអាចចូលរួម ជាមួយនឹងក្រុមឡើយចន្លោះ នៃការប្រកួតពីថ្ងៃទី២៦ ខែមិនាដល់ថ្ងៃទី៣១ខែមិនាខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
