កីឡា

Klopp ត្រៀមផែនការនិយាយ ជាមួយនឹង Salah ពាក់ព័ន្ធនឹងឈ្មោះក្នុងបញ្ជីជម្រើសជាតិ អេហ្ស៊ីបទៅអូឡាំពិត២០២០

នៅថ្ងៃនេះកាសែតអង់គ្លេស The Mirror បានសរសេរថា គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា លោកនឹងត្រៀមពេលវេលា រួចរាល់ហើយក្នុងការចចារជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Mohamed Salah ពាក់ព័ន្ធនឹងការសម្រេច ចិត្តចូលរួមជាមួយនឹងអេហ្ស៊ីបក្នុងពានអូឡាំពិកឆ្នាំ២០២០ ខាងមុខ។

គួរឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវដាក់ឲ្យលេង ក្នុងបញ្ជីក្រុម ទាំង២៣នាក់របស់អេហ្ស៊ីបក្នុងនាមជាកីឡាករដែលមានអាយុលើស២៣ឆ្នាំទាំង៣រូប ដែលអាចមាន សិទ្ធចូលរួមជាមួយនឹងឈុតក្រោម ២៣ឆ្នាំ របស់ប្រទេសនីមួយៗក្នុងព្រឹត្តិការណ៍នេះ។

នេះបានន័យថាបើសិន Salah នឹងត្រូវដាក់ឈ្មោះនៅក្នុងបញ្ជីរបស់អេហ្ស៊ីប ទៅលេងនៅប្រទេសជប៉ុនមែននោះបានន័យថា ក្រុមរបស់លោកKloppនឹងចាប់ផ្តើមការប្រកួតមុន បើករដូវកាលថ្មីនឹងមិនមានវត្តមានរបស់កីឡាករ រូបនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top