ព័ត៌មានអន្តរជាតិ

ឈើឆ្កាងមាស ផលិតដោយក្រុមហ៊ុន បែលហ្ស៊ិកអាយុ ៤០០ ឆ្នាំ ត្រូវដំឡើងនៅលើកំពូលវិហារ ដ៏ល្បីល្បាញរបស់ទីក្រុងហូជីមិញ

ទីក្រុងហូជីមិញ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ឈើឆ្កាងស្រោបមាសចំនួន ២ មានទម្ងន់ ៤០០ គីឡូក្រាមនីមួយៗត្រូវបានលើកឡើង នៅលើកំពូលវិហារ Saigon Notre-Dame នៅព្រឹកថ្ងៃព្រហស្បតិ៍ ជាព្រឹត្តិការណ៍ សំខាន់សម្រាប់ការជួសជុលឡើងវិញ រយៈពេលមួយទសវត្សរ៍ នៃទីសម្គាល់សាសនាដ៏ល្បីល្បាញបំផុត របស់ទីក្រុងហូជីមិញ។

នៅម៉ោង ៨ ព្រឹកថ្ងៃព្រហស្បតិ៍ អាចារ្យ Joseph Nguyen Nang នៃអាចារ្យធំទីក្រុងហូជីមិញ និងអាចារ្យ Marek Zalewski ជាអ្នកតំណាងសាសនា របស់បុរីវ៉ាទីកង់ប្រចាំប្រទេស វៀតណាម បានធ្វើពិធីដាក់ឈើឆ្កាងស្រោបមាសចំនួន ២  ដែលនីមួយៗមានទម្ងន់ ៤០០ គីឡូក្រាម និងមានកម្ពស់ជាង ៣,៧ ម៉ែត្រនៅលើកំពូលប៉មស័ង្កសីរបស់វិហារ។

ចំពោះសាសនាកាតូលិក ឈើឆ្កាងគឺជានិមិត្ត សញ្ញាដ៏ពិសិដ្ឋបំផុត ដែលតំណាងឲ្យសេចក្តីស្រឡាញ់ ការលះបង់ និងសេចក្តីមេត្តាករុណា របស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់ការប្រោសលោះមនុស្សជាតិ។

មុនពេលឈើឆ្កាងត្រូវបានលើកទៅប៉ម អាចារ្យ Zalewski បានប៉ះមួយក្នុងចំណោមពួកវាក្នុងកាយវិការពិធី។ លោកបានបាននិយាយថា ៣ឆ្នាំបន្ទាប់ពីឈើឆ្កាងចាស់ៗត្រូវបានដកចេញ ការដំឡើងឈើឆ្កាងថ្មីមួយគូនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការជួសជុលវិហារនេះ។ បន្ទាប់មក ក្រុមសំណង់បានចងឈើឆ្កាងទាំងពីរទៅនឹងស្ទូចចល័តមួយ ដើម្បីលើកវាឡើងដល់កម្ពស់ជិត ៦០ ម៉ែត្រ៕

Most Popular

To Top