ថៃ៖ បុរសថៃម្នាក់បានប្រគល់ខ្លួន ទៅឲ្យប៉ូលីសទីក្រុង បាងកក បន្ទាប់ពីគាត់បានចាប់រំលោភ អតីតមិត្តស្រីរបស់គាត់ ក្នុងបន្ទប់ទឹកសាធារណៈ ហើយក្រោយមក បានគំរាមនាងជាមួយ នឹងវីដេអូអាសអាភាស ដើម្បីដាក់សម្ពាធលើនាង ដោយសារតែនាងបំណុលមិនទាន់សងប្រហែល ៧០០,០០០ បាត យោងតាមការចេញផ្សាយពីគេហទំព័រ thethaiger ។
ជនសង្ស័យឈ្មោះ Jirapas Kangwankrai អាយុ ២៨ ឆ្នាំ បានប្រគល់ខ្លួននៅស្ថានីយ៍ប៉ូលីស Tha Kham កាលពីថ្ងៃពុធ ទី ១៨ ខែមីនា បន្ទាប់ពីការ ចាប់អារម្មណ៍ពី សាធារណជនកាន់តែខ្លាំងឡើង លើវីដេអូឃ្លីបដែលគាត់ បានចែករម្លែកតាមអ៊ីនធើណេត។
វីដេអូនេះបង្ហាញពីអតីតមិត្ត ស្រីរបស់គាត់ ជាស្ត្រីអាយុ ៣០ ឆ្នាំឈ្មោះ Nok ត្រូវបានបង្ខំឥ្យធ្វើសកម្មភាព ផ្លូវភេទក្នុងបន្ទប់ទឹកសាធារណៈ មុនពេលនាងត្រូវបានចាប់រំលោភ។ បុរសនោះក៏ត្រូវបានគេឮគំរាមកំហែងនាង និងទាមទារសំណងក្នុងវីដេអូផងដែរ។
នាងបានប្រាប់ប៉ូលីសថា នាង Nok បានដឹងអំពីការ គំរាមកំហែងនេះ បន្ទាប់ពីវីដេអូឃ្លីបនេះ បានរីករាលដាល តាមអ៊ីនធើណេត។ បន្ទាប់មក នាងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលថាខាំ នៅថ្ងៃទី១៣ ខែមីនា។ នាង Nok បានបន្តថា នាងបានជួប ជីរ៉ាប៉ាស តាមរយៈកម្មវិធីណាត់ជួប ហើយពួកគេមានទំនាក់ទំនងស្នេហាប្រហែល២ទៅ៣ឆ្នាំ។ នាងបានខ្ចីប្រាក់ប្រហែល ៧០០,០០០ បាតពីគាត់ មុនពេលពួកគេបែកគ្នា ៕
