The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា វត្តមានរបស់កីឡាករ ខ្សែប្រយុទ្ធស៊ែប៊ី Dusan Vlahovic បច្ចុប្បន្នជាមួយនឹងក្លឹប Juventus ហាក់ដូចជាមិនមានភាព ច្បាស់លាស់ទៀតឡើយ ទាំងទំរង់លេងនៅលើទីផ្សារទិញដូរក្តី។
ខ្សែប្រយុទ្ធរូបនេះកំពុងជួបបញ្ហាសុខភាព រាងកាយមិនសូវល្អប្រសើរឡើយ ទោះបីជាបានវិលត្រឡប់ ចូលមកធ្វើការហ្វឹកហាត់ ជូនក្លឹបវិញហើយក្តីនិងមិនទាន់ច្បាស់ទេថាអាចបង្ហាញខ្លួនប្រកួតឲ្យក្រុម Juventus ប៉ះនឹងក្រុម Sassuolo។
កាន់តែសំខាន់និងជាបញ្ហាធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយនៅពេលនេះនោះ គឺជាការចរចាបន្តកុងត្រាថ្មីជាមួយគ្នាខណៈ ដែលកុងត្រាបច្ចុប្បន្នមាន សុពលភាពត្រឹមខែមិថុនា ឆ្នាំ២០២៦ប៉ុណ្ណោះ។
ក្លឹបបានអះអាងថា បញ្ហាចរចាគ្នានៅមិនទាន់ បានសម្រេចហើយ ក៏មិនទាន់មានការពិចារណា ណាមួយពីសំណាក់ ក្លឹបនៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
