កីឡា

5.Man UTD យកបាន១ពិន្ទុ ពីម្ចាស់ផ្ទះ Bournemouthយប់មិញ

ការប្រកួតលីគអង់គ្លេសសប្តាហ៍ទី៣១យប់មិញដែលមានម្ចាស់ផ្ទះ Bournemouth និងក្រុមភ្ញៀវ បិសាចក្រហម Man UTD ប៉ះគ្នាយប់មិញនេះលទ្ធផលបញ្ចប់ទៅបានត្រឹមចែកគ្នា១ពិន្ទុម្នាក់។

ម្ចាស់ផ្ទះ Bournemouth មានឳកាសស៊ុតបញ្ចូលទីនិងគ្រប់គ្រង បាល់ច្រើនជាង ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ រហូតដល់នាទីទី៦៧ ដែលធ្វើបានដោយកីឡាករ Christie និងមួយគ្រាប់ទៀតនាទីទី៨១ ជាបាល់ពិន័យ១១ម៉ែត្រធ្វើបានដោយ Krouppi។

ក្រុមភ្ញៀវរកបាន២គ្រាប់ដែរ នៅនាទីទី៦១ ដោយ Fernandes និង James Hills ជាបាល់ចូលទីខ្លួនឯងនាទីទី៧១ មួយគ្រាប់ទៀត។

បញ្ចប់ការប្រកួតនេះ Man UTD មាន៥៥ពិន្ទុឈរនៅលេខរៀងទី៣ បណ្តោះអាសន្នដដែលដោយតាមពីក្រោយ Man City មាន៦១ពិន្ទុនិង Arsenal មាន៧០ពិន្ទ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top