ឥភ្នំពេញ៖ ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យ ឥន្ទ្រទេវី គ្រងតំណែងជើងឯកក្នុងការរប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងរាជធានីភ្នំពេញ ឆ្នាំ២០២៦ បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ទល់នឹង ១ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា តំណាងឲ្យលោក ហែម ស៊ីណារ៉េតប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងនាយកវិទ្យាល័យនានា បានអញ្ជើញចូលរួមក្នុងឱកាសពិធីបិទការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំ២០២៦ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លើក ៧ ប្រភេទកីឡានៅវិទ្យាល័យជាស៊ីម បឹងកេងកង ដើម្បីចម្រាញ់រកក្រុម កីឡាករ-កីឡាការិនីឆ្នើមៗ។
ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យ ឥន្ទ្រទេវី គ្រងតំណែងជើងឯក ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ទទួលបានគ្រងតំណែងជើងឯករង ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ ហ៊ុន សែន ជម្ពូវ័ន ទទួលបានចំណាត់ថ្នាក់លេខ ៣ ។
ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៥ ឆ្នាំ សាលាសុវណ្ណាភូមិ គ្រងតំណែងជើងឯក ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៥ ឆ្នាំ វិទ្យាល័យ ឥន្ទ្រទេវី ទទួលបានគ្រងតំណែងជើងឯករង និងក្រុមបាល់ទាត់យុវជន អាយុក្រោម ១៥ ឆ្នាំ សាលាអន្តរជាតិ ហ្គេមម៉ោន ទទួលបានចំណាត់ថ្នាក់លេខ ៣ ៕
ដោយ៖លី ភីលីព




