កីឡា

Barca ត្រៀមបញ្ចេញ ខ្សែការពារម្នាក់ ទោះបីជាកុងត្រា មានរយៈពេលវែងក្តី

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹប Barcelona នឹងត្រៀមផែនការ ក្នុងការលក់កីឡាករខ្សែការពារម្នាក់ ចេញនៅរដូវក្តៅនេះទោះបីបានដឹងហើយថាកីឡាករ នៅសេសសល់កុងត្រារយៈពេលវែងក្តី។

កីឡាករ Jules Kounde បច្ចុប្បន្នបានក្លាយទៅជាគោលដៅ សម្រាប់ក្លឹបក្នុងការលក់ចេញ នៅពេលខាងមុខទាំង ដែលកុងត្រារបស់គាត់ពេលនេះ នៅបន្តដល់ឆ្នាំ២០៣០ក្តី ។

កីឡាករជម្រើសជាតិបារាំងរូបនេះ ធ្លាប់មានឈ្មោះជាកីឡាករ ដែលមិនអាចប៉ះពាល់ឬចរចា បានឡើយជាមួយនឹងក្លឹប Barcelona ប៉ុន្តែជឿជាក់ថានៅរដូវក្តៅនេះ គឺជាពេលវេលាចុងក្រោយរបស់គាត់ពីព្រោះថា ក្លឹបត្រូវការចំណាយថ្មីៗត្រៀម បើកទីផ្សារកីឡាករនៅពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top