ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាស្រីជនជាតិថៃម្នាក់ដែលជាកីឡាអេឡិចត្រូនិកជើងខ្លាំង និងមិត្តប្រុសរបស់នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីត្រូវ បានរកឃើញថា មានទោសក្នុងតុលាការ ពីបទបន្លំការប្រកួតកីឡា អេឡិចត្រូនិកជាមួយក្រុមកីឡាការិនី វៀតណាមក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAME 33 លើទឹកដីរបស់ខ្លួន។
កីឡាការិនីអេឡិចត្រូនិកថៃ Naphat Warasin ត្រូវបានគេស្គាល់ថា នាង Tokyogurl គឺជាកីឡាការិនីកីឡាអេឡិចត្រូនិកថៃម្នាក់ ត្រូវបានគេចាប់បានបន្លំក្នុងអំឡុង ពេលការប្រកួតអន្តរជាតិ ដ៏សំខាន់មួយ។ ក្នុងអំឡុងពេល នៃការប្រកួតនេះ នាងបានឲ្យមិត្តប្រុសរបស់នាង គឺ លោក Chaiyo ហៅថា Cheerio លេងជំនួសនាងដោយចូលទៅក្នុងគណនី របស់នាងដោយចម្ងាយឆ្ងាយ។
តុលាការមួយនៅទីក្រុងបាងកកបានរកឃើញថា នាង Tokyogurl មានទោសពីបទបន្លំក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ ។ ចាប់តាំងពីនាងបានសហការ ជាមួយអាជ្ញាធរ និងទទួលស្គាល់ការចោទប្រកាន់មក ការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៦ ខែ របស់នាងត្រូវបានកាត់បន្ថយមកត្រឹម ៣ ខែក្នុងការឃុំខ្លួន។ ការកាត់ទោសរយៈពេល ៦ ខែរបស់លោក Cheerio ក៏ត្រូវបានកាត់បន្ថយមកត្រឹម ៣ ខែដែរ។
ទាំងនាង Tokyogurl និង លោក Cheerio ត្រូវបានចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃ ហើយត្រូវបានរកឃើញថា បានរំលោភលើច្បាប់ ឧក្រិដ្ឋកម្មកុំព្យូទ័រ៕
