ព័ត៌មានអន្តរជាតិ

ប្រទេសចិន កំពុងអភិវឌ្ឍនាវាមុជទឹក ទេសចរណ៍ដំបូងគេ សម្រាប់ការធ្វើដំណើរក្រោមទឹកជម្រៅ ១,០០០ ម៉ែត្រនៅឆ្នាំ ២០៣០

ចិន ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានប្រកាសផលិតនាវាមុជទឹកទេសចរណ៍ដំបូងគេរបស់ខ្លួន បន្ទាប់ពី គំរូដើមរបស់ប្រទេសចិន នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម ដោយផ្តល់ជូនអ្នកទេសចរ ដែលស្វែងរកការផ្សងព្រេង នូវបទពិសោធន៍សមុទ្រជ្រៅ ដ៏អស្ចារ្យនៅឆ្នាំ ២០៣០។

វិស្វករចិនបានរចនានាវាមុជទឹក ទេសចរណ៍ដំបូងគេ របស់ប្រទេសដែលបំពាក់ ដោយបច្ចេកវិទ្យាអាច ធ្វើដំណើរក្រោមទឹកជម្រៅរហូតដល់ ១,០០០ ម៉ែត្រ នៅក្រោមផ្ទៃមហាសមុទ្រ ដែលផ្តល់នូវសន្ទុះថ្មី ដល់ឧស្សាហកម្មទេសចរណ៍ប្រណីត ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយ នៅសប្តាហ៍នេះថា វិស្វករនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនាវាចិនក្នុងទីក្រុង Wuxi ជាទីក្រុងមួយនៅភាគខាងលិច នៃទីក្រុងសៀងហៃ មានគម្រោង សាងសង់គំរូដើមមុនចុងឆ្នាំនេះ និងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ ២០៣០ សម្រាប់អ្នកដំណើររហូតដល់បួននាក់ ក្នុងមួយដំណើរ ។

នេះបើយោងតាមការដកស្រង់សម្តីរបស់នាយកមជ្ឈមណ្ឌលស្រាវជ្រាវ Ye Cong ថា សមាសធាតុសំខាន់ៗ រួមទាំងទិដ្ឋភាពបែប Panoramic នៃនាវាមុជទឹក ជាផ្នែកមួយដែលពិបាករចនាបំផុត នៅលើនាវាមុជទឹកសមុទ្រជ្រៅ ត្រូវបានបង្កើតឡើងរួចហើយ៕

Most Popular

To Top