យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្នុងគ្រាដែលព័ត៌មាន អំពីការចាកចេញនៅរដូវក្តៅកំពុង កើតឡើងចំពោះកីឡាករ Enzo Fernandez ប៉ុន្តែកីឡាករផ្ទាល់បានចេញ មកបញ្ជាក់ហើយចំពោះបញ្ហានេះ។
កីឡាករ Fernandez បានះអះអាងថាមកដល់ពេលនេះ ខ្លួនមិនមានការពិភាក្សា ណាមួយឡើយ ជាមួយនឹងក្លឹបផ្សេងទាំងក្លឹបនៅអេស្បាញ Real Madrid ក្តីពោលគឺមិនដូច ជាពាក្យចចាមអារ៉ាមឡើយ។
កីឡាករផ្ទាល់បានដាក់ ការប្តេជ្ញាចិត្តជាមួយនឹង ក្លឹបប៉ុន្តែក៏តែងតែបើកទ្វាចំហ សម្រាប់ការចរចាទាំងឡាើយដែរ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ ក្នុងរយៈពេល៣ឆ្នាំកន្លងមកកីឡាករ Fernandez បានបន្តលេង ជាមួយនឹង ក្រុមជាមួយនឹងគ្រូបង្វឹក ចំនួន៧រូបមកហើយ ប៉ុន្តែមិនដែលមានព័ត៌មាន អំពីការចាកចេញពីក្លឹបម្តងណាឡើយ៕
ប្រែសម្រួល៖ស៊ុនលី
