ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ការប្រកួតកីឡាបាល់ទាត់ យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ ដែលរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ នៅតាមទីលាន របស់ខេត្តកណ្តាល បានចាប់ផ្តើមការប្រកួតជាផ្លូការ ។

ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ នេះជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករវ័យក្មេង នៃប្រភេទកីឡាកីឡាបាល់ទាត់សម្រាប់ ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២៦ នាពេលខាងមុខនេះ តំណាងឲ្យ ខេត្តកណ្តាល និងជាផែនការមួយជំរុញឲ្យយុវជន បណ្តាលស្រុកក្រុងទូទំាង ខេត្តកណ្តាលលេងកីឡាទំាំងអស់។
ប្រភេទបាល់ទាត់មាន ៩ ក្រុមរួមមានក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត ។

ការប្រកួតខាងលើកបែងចេញជា ៣ ពូល A ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ពូល B ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC និងពូលC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត។

លទ្ធផលពូល A ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង បានចាញ់ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ លទ្ធផល ០ទល់នឹង ២ ពូល B ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ បានត្រឹមស្មើនឹងក្រុមបាល់ទាត់ SCV FC លទ្ធផល ០ទល់នឹង០ និងក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព ចាញ់ក្រុមបាល់ទាត់ ស្អាងយើងស្អាត លទ្ធផល ៤ ទល់នឹង ៥៕
