កីឡា

ប្រធានក្រុមបាល់ទាត់ ជម្រើសជាតិម៉ារ៉ុក បដិសេធទទួលយកពានរង្វាន់ ពានរង្វាន់ Africa Cup of Nations (AFCON)

ទីភ្នាក់ងារសារព័ត៌មាន Akelicious បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក កីឡាករ Achraf Hakimi បានបដិសេធទទួលយកពានរង្វាន់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ Africa Cup of Nations (AFCON) ដែលផ្តល់ជូនក្រុមរបស់លោក បន្ទាប់ពីសហព័ន្ធបាល់ទាត់អាហ្វ្រិក បានលុបចោលជ័យជម្នះ របស់ក្រុមសេណេហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រទ្វីប។

ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) បានដកហូតពានរង្វាន់ AFCON ២០២៥ របស់ប្រទេសសេណេហ្គាល់ និងបានផ្តល់ជ័យជម្នះ ៣-០ ដល់ក្រុមម្ចាស់ផ្ទះម៉ារ៉ុក បន្ទាប់ពីបានពិនិត្យមើលវគ្គផ្តាច់ព្រ័ត្រ ។ នេះបានធ្វើឡើងបន្ទាប់ពីការអំពាវនាវ របស់សហព័ន្ធបាល់ទាត់រាជវង្សម៉ារ៉ុក (FRMF) បន្ទាប់ពីការប្រកួតបានលេង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ នៅទីក្រុងរ៉ាបាត។

លោក Hakimi បានបន្តថា ក្រុមសេណេហ្គាល់គឺជាអ្នកឈ្នះស្របច្បាប់ បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រនៅលើទីលាន។ លោក Hakimi បានបន្ថែមថា ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យបដិសេធពានរង្វាន់ AFCON។ ខ្ញុំកំពុងបដិសេធជាផ្លូវការនូវពានរង្វាន់នេះ ហើយសង្ឃឹមថាមិត្តរួមក្រុមរបស់ខ្ញុំនឹងធ្វើដូចគ្នា។ យើងមានឱកាសឈ្នះវា ប៉ុន្តែយើងបរាជ័យក្នុងការឈ្នះវា។ នោះជាបាល់ទាត់ ពេលខ្លះអ្នកឈ្នះ ហើយពេលខ្លះអ្នកចាញ់។

លោកបានបញ្ជាក់ថា សេណេហ្គាល់បានយកឈ្នះយើង ដោយយុត្តិធម៌ ហើយសមនឹងទទួលបានជ័យជម្នះ ហើយបាននិយាយថា វាមិនយុត្តិធម៌ទេ ក្នុងការដកហូតឱកាស របស់ពួកគេ បន្ទាប់ពីការខិត ខំប្រឹងប្រែងរបស់ពួកគេ។ លោកគោរពការសម្រេចចិត្តរបស់ CAF ប៉ុន្តែមិនចាត់ទុកខ្លួនឯងថា ជាអ្នកឈ្នះនោះទេ ។ ខ្ញុំមិនបានឈ្នះ AFCON ឆ្នាំ ២០២៥ ទេ  សូមអបអរសាទរដល់សេណេហ្គាល់ម្តងទៀត៕

Most Popular

To Top