The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Mo Salah និងព័ត៌មានអំពីការផ្ទេរចេញពីក្លឹប Liverpool ពិតជាកំពុងវិលវល់ជាមួយ នឹងអ្នកគាំទ្រខ្លាំងណាស់មួយរយៈកាលចុងក្រោយនេះ។
ភ្នាក់ងារកីឡាករបានចេញ ពីមកបញ្ជាក់អំពីដំណឹងដ៏សំខាន់មួយនេះ ដើម្បីឲ្យមានភាពច្បាស់លាស់ កាន់តែខ្លាំងឡើង ។ ភ្នាក់ងារកីឡាករបានអះអាងថាកីឡាករខ្សែប្រយុទ្ធនឹង ពិតជាត្រូវចាកចេញ ពីក្លឹបនៅចុងរដូវកាលនេះហើយ។
លោក Ramy Abbas ដែលជាភ្នាក់ងារ របស់កីឡាករ Salah យ៉ាងណាក្តីមិនបានបង្ហាញអំពីគោលដៅ បន្ទាប់របស់កីឡាករ វ័យ៣៣ឆ្នាំរូបនេះទេ ។
លោកបានអះអាងអំពីការត្រៀម ខ្លួនរួចរាល់ហើយសម្រាប់កីឡាករ ទោះបីជាមានការចរចាបន្តកុងត្រាកាលពីឆ្នាំទៅ ដែលអាចអនុញ្ញាតិឲ្យគាត់បន្តដល់ឆ្នាំ២០២៧ក្តី៕
ប្រែសម្រួល៖ស៊ុនលី
