កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះវីដេអូឃ្លីបមួយ របស់តារាចម្រៀង ស្រីកូរ៉េខាងត្បូងម្នាក់ ជាសមាជិក ក្រុម BLACKPINK នាង Jennie បានបង្ហាញពីសកម្មភាព កំពុងឆ្លងកាត់សន្តិសុខ អាកាសយានដ្ឋានទទួលបានការរិះគន់យ៉ាងខ្លាំងតាមប្រព័ន្ធអ៊ីនធើណេត។
វីដេអូឃ្លីបនេះ ដងខ្លួននាងត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយ ពាក់មួក អាវក្រៅ វ៉ែនតា និងម៉ាស់។ ពេលដល់ពេលពិនិត្យលិខិតឆ្លងដែន នាងត្រូវបានគេឃើញទាញម៉ាស់របស់នាងចុះត្រឹមតែមួយផ្នែកប៉ុណ្ណោះ។
បន្ទាប់មកនាងបានពាក់វ៉ែនតា របស់នាងវិញយ៉ាងលឿន ហើយដើរចេញ ។ រឿងនេះបានទាក់ទាញការ រិះគន់យ៉ាងខ្លាំងតាមអ៊ីនធើណេត ដោយសារមនុស្ស ជាច្រើនមានអារម្មណ៍ថា នាងគួរតែបង្ហាញមុខទាំងមូល របស់នាងក្នុងអំឡុងពេល ពិនិត្យអត្តសញ្ញាណប័ណ្ណ។
ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀត បានស្រែកដាក់អ្នកបង្ហោះថា នេះមិនមែនជាអន្តោប្រវេសន៍ទេ ប៉ុន្តែជាការឆ្លងកាត់ច្រកទ្វារ ដើម្បីឡើងយន្តហោះ៕
