កីឡា

Salahទំនងជាមិនចាប់អារម្មណ៍ ជាមួយនឹងលីគអាមេរិក ភ្លាមឡើយក្រោយចាកចេញពី Liverpoolរដូវក្តៅនេះ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថា នឹងមិនចូលរួមជាមួយនឹងក្លឹបនៅលីគកំពូល អាមេរិកភ្លាមនោះទេនៅរដូវក្តៅនេះ។

ទោះបីជាមានព័ត៌មាន អំពីទំនាក់ទំនង ជាមួយនឹងក្លឹបជាច្រើនដូចជា Chicago និង San Diego FC ជាយូរមកហើយក្តីប៉ុន្តែកីឡាករ ផ្ទាល់ហាក់មិនមានការចាប់អារម្មណ៍ ជាមួយនឹងលីគអាមេរិកនោះទេ។

គួរឲ្យដឹងដែរថានៅសប្តាហ៍នេះកីឡាករ Salah បានប្រកាសនៅក្នុងវិដេអូ ជាសាធារណៈហើយថា គាត់នឹងចាកចេញពី Liverpool នៅត្រឹមចុងរដូវកាលនេះ។

គួរឲ្យដឹងដែរកាលពី ក្នុងឆ្នាំ២០២៣កីឡាករ Salah ធ្លាប់ត្រូវបានក្លឹបនៅអារ៉ាប់បានប្រកាសហ៊ាន ចំណាយដល់ទៅ ២០០លានដុល្លារ ដើម្បីចរចានាំយកខ្សែប្រយុទ្ធ អេហ្ស៊ីបរូបនេះមកប៉ុន្តែបានត្រឹមបរាជ័យប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top