កីឡា

Man UTD ត្រៀមខ្លួននឹងលក់ Rashford ទៅឲ្យក្លឹបផ្សេងទៀតក្នុងលីគអង់គ្លេស

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលស្តាប់សំណើរ របស់ក្លឹបប្រជែងនៅលីគកំពូលអង់គ្លេសផ្សេងទៀត ដើម្បីអាចលក់កីឡាករខ្សែប្រយុទ្ធ Marcus Rashford ចេញពីបញ្ជីរបស់ខ្លួន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងបន្តលេងខ្ចីជើងនៅឡើយឲ្យក្លឹប Barcelona ប៉ុន្តែហាក់មិនទាន់មានភាព ច្បាស់លាស់នៅឡើយអំពីអនាគត របស់ខ្លួនជាមួយនឹងក្លឹប នៅអេស្បាញនេះខណៈដែលក្លឹបដើម Man UTD ក៏នឹងមិនមានបំណងចង់រក្សាទុក កីឡាកររូបនេះដូចគ្នាដែរ ។

តាមកញ្ចប់កុងត្រាខ្ចីជើង កន្លងមកមានន័យថា Barcelona អាចមានសិទ្ធក្នុងការទិញយក Rashford ដែលមានវ័យ២៨ឆ្នាំរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា៣០លានអឺរ៉ូ ប៉ុន្តែយ៉ាងណាក្តីព័ត៌មានចុងក្រោយបានបញ្ជាក់ថាក្លឹប Man UTD បែរជាមានបំណងលក់គាត់ ឲ្យទៅក្លឹបផ្សេងនៅអង់គ្លេសទៅវិញ ។

ចាប់តាំងពីពេលបានបង្ហាញខ្លួន នៅលីគកំពូលអេស្បាញមកRashford រកបាន១០គ្រាប់មកហើយក្នុងការប្រកួតទាំង៣៩ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top