ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងលោក ប៉ុន សុខ អនុប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយតំណាងសហព័ន្ធកីឡា ចំនួន ៥១សហព័ន្ធ ។

លោកស្រីបណ្ឌិត ដាំ ដារីនី បានមានប្រសាសន៍ថា លោកស្រីសុំកោតសរសើរខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់បណ្តាតំណាងសហព័ន្ធកីឡាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យកីឡាជាតិ ឲ្យកាន់តែរីកចម្រើនទាំងក្នុង និងក្រៅប្រទេស ពិសេសកីឡាករ-កីឡាការិនីកម្ពុជា តែងតែទទួលបានលទ្ធផលល្អប្រសើរ ក្នុងព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតិ ។

លោកស្រីបណ្ឌិត បានពាំនាំផ្ដាំផ្ញើការ សួរសុខទុក្ខ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជូនដល់ តំណាងសហព័ន្ធកីឡាទាំងអស់ ដែលកន្លះមកបានខិតខំប្រឹងប្រែង លើកស្ទូយវិស័យកីឡា ព្រមទាំងអភិវឌ្ឍនូវវិស័យកីឡាយ៉ាងសកម្ម ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស និងសង្គមផងដែរ ។
យើងទាំងអស់គ្នា មានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដំណោះស្រាយ ក៏ដូចជាជំរុញឲ្យមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណាឲ្យវិស័យកីឡានៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាព៕






