កីឡា

ខ្សែបម្រើ Real Madrid ត្រៀមខ្លួនចាកចេញ ចូលរួមក្លឹបគូប្រជែងនៅ La Liga

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Dani Ceballos គឺនឹងមិនអាចវិលត្រឡប់លេងឲ្យ Real Madrid វិញឡើយក្រោយសម្រាក ព្យាបាលរបួសរយៈពេលវែងរួចមក។

កីឡាករខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះទោះបីជាបានចុះហត្ថលេខាលើកុងត្រា ទៅដល់ឆ្នាំ២០២៧តាំងតែពីឆ្នាំ២០២៣មកម្ល៉េះក្តី។

ប្រភពដដែលជឿជាក់ថា ការចាកចេញ របស់គាត់ធ្វើឡើងដោយមិនសង្ឃឹមទេថា ការវិលត្រឡប់មកវិញ ខណៈដែលក្លឹបកំពុងមានវត្តមាន របស់កីឡាករឆ្នើមៗក្នុងតំបន់បម្រើនេះរួចទៅហើយនោះដូចជា Bellingham, Valverde និង Camavinga ជាដើម។

យ៉ាងណាក្តីកីឡាករ Ceballos ក៏បានធ្វើការទំនាក់ទំនងជាមួយនឹងក្លឹបថ្មីរួចទៅហើយដែរគឺជាក្លឹបប្រជែងក្នុងលីគកំពូលអេស្បាញនោះដែរគឺក្លឹប Real Betis៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top