យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអនាគត របស់កីឡាករខ្សែ ប្រយុទ្ធជើងចាស់ Robert Lewandowski ជាមួយនឹងក្លឹប Barcelona នៅតែជាប្រធានបទមួយ គួរឲ្យចាប់អារម្មណ៍បំផុត នៅពេលនេះ។
ខណៈដែលកុងត្រារបស់គាត់ខិតជិត មកដល់ទីបញ្ចប់ត្រឹមតែរយៈពេល៣ខែទៀតប៉ុណ្ណោះ ក្តីប៉ុន្តែកីឡាកររូបនេះត្រូវបាន Barcelona បានត្រៀមកុងត្រាថ្មី យ៉ាងហោចណាស់១ឆ្នាំទៀតសម្រាប់គាត់។
យ៉ាងណាក្តីលក្ខខណ្ឌចាំបាច់មួយ ដែលត្រូវធ្វើជាមួយគ្នា ដើម្បីអាចឲ្យកុងត្រានេះ ដំណើរការទៅបាននោះគឺ កីឡាករខ្សែប្រយុទ្ធប៉ូឡូញត្រូវ តែទទួលយកការកាត់បន្ថយប្រាក់ កម្រៃរបស់ខ្លួនក្នុងកុងត្រាថ្មីនេះ។
គួរឲ្យដឹងដែរថា បើមិនមានកុងត្រាថ្មី ត្រូវបានធ្វើឡើងទេនោះកីឡាកររូបនេះ នឹងត្រូវដើរចេញពីក្លឹប នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី
