កីឡា

នាង Vanessa Trump អំពាវនាវឲ្យលោក Tiger Woods មានអាកប្បកិរិយាត្រឹមត្រូវ ដើម្បីផ្សោះផ្សាទំនាក់ទំនង បន្ទាប់ពីការចាប់ខ្លួន បើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Vanessa Trump កំពុងអំពាវនាវ ឲ្យមិត្តប្រុសរបស់នាង គឺកំពូលកីឡាករវាយកូនហ្គោល Tiger Woods រក្សាអាកប្បកិរិយា របស់គាត់ជាបន្ទាន់ ប្រសិនបើគាត់ចង់ឲ្យទំនាក់ទំនង របស់ពួកគេបន្ត បន្ទាប់ពីការចាប់ខ្លួនថ្មីៗនេះ របស់គាត់ពីបទ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

កាលពីថ្ងៃសៅរ៍ កំពូលកីឡា វាយកូនហ្គោលអាមេរិករូបនេះ ត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹងការចោទប្រកាន់ ដែលរួមមានក្រោមឥទ្ធិពល គ្រឿងស្រវឹងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងបដិសេធការធ្វើតេស្តចាំបាច់។ អាជ្ញាធរចោទប្រកាន់ថា លោក Woods កំពុងបើកបរក្នុងល្បឿនលឿន នៅពេលលោកព្យាយាមជែងរ៉ឺម៉ក នៅលើផ្លូវសាធារណៈ បណ្តាលឲ្យមានការប៉ះទង្គិចគ្នាពីក្រោយ ដែលបណ្តាលឲ្យរថយន្ត SUV របស់លោកក្រឡាប់។

អ្នកជំនាញអនុវត្តច្បាប់ សង្ស័យថា  លោក Woods បានឆ្លងកាត់ការធ្វើតេស្តឧបករណ៍វាស់ដង្ហើមនៅកន្លែងកើតហេតុ លោកបានបដិសេធ ការធ្វើតេស្តទឹកនោម ។ កីឡាករវាយកូនហ្គោលរូបនេះអាចស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន ឬសារធាតុផ្សេងទៀតនៅពេលមានគ្រោះថ្នាក់ បន្ទាប់ពីចំណាយពេលប្រហែល ៨ ម៉ោងក្នុងការឃុំឃាំងរបស់ប៉ូលីស Woods ត្រូវបានដោះលែងដោយមិត្តភក្តិម្នាក់។

បញ្ហាប្រឈមពិតប្រាកដសម្រាប់ លោក Woods គឺការពន្យល់ពីស្ថានភាពនេះ ទៅមិត្តស្រីរបស់លោក នាង Vanessa។ អតីតកូនប្រសាររបស់ប្រធានាធិបតី អាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា នៅក្បែរនោះ ហើយបានឃើញពីផលវិបាក នៃឧប្បត្តិហេតុនេះ៕

Most Popular

To Top