Event

Ford Ranger និង Ford Everest រចនារូបរាងថ្មី កាន់តែកាច បំពាក់ដោយ​ម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន​!

⦁ បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។
⦁ គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និង​អេក្រង់​កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។​​
⦁ Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger Sport ហើយនឹងបន្ថែមជម្រើសម៉ូឌែលថ្មី​ Ford Everest Active និង Ford Everest Platinum ដើម្បីបំពេញតម្រូវការ​របស់អតិថិជន។ ​​

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។
ក្នុងនោះ គ្រប់ម៉ូឌែលរបស់ Ford Ranger នឹងត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះ ក៏មានការកែលម្អលើម៉ូឌែលផ្សេងៗ និងបន្ថែមជម្រើសថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសតាមតម្រូវការផ្ទាល់ខ្លួន។​

ជាពិសេស សម្រាប់ម៉ូឌែល Ford Ranger XL ត្រូវបានបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖
⦁ ប្រអប់លេខប្តូរពី 6 លេខ ទៅជាប្រអប់លេខ 10 លេខអូតូថ្មី
⦁ បង្កើនទំហំអេក្រង់កម្សាន្តពី 10 អ៊ីញ ទៅ 12 អ៊ីញ
⦁ ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command)
⦁ កាមេរ៉ាមើលក្រោយកម្រិតភាពច្បាស់ខ្ពស់
⦁ ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយ បន្ថែមផាសុកភាពសម្រាប់អ្នកដំណើរ
⦁ មុខងារចាក់សោរប៉ុងក្រោយ (Rear Differential Lock) សម្រាប់បង្កើនសមត្ថភាពក្នុងការបើកបរលើផ្លូវលំបាក
⦁ បំពាក់ដោយយ៉ាន់កង់អាលុយមីញ៉ូមរចនាថ្មី បែបស្ព័រ

បន្ថែមពីនេះ រថយន្ត Ford Ranger XL ក៏ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
⦁ ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
⦁ ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm

Ford Ranger Sport ក៏ត្រូវបានធ្វើការកែលម្អផ្នែកខាងក្នុង ដោយបំពាក់ពូកស្បែក Two Tone ដ៏ប្រណិត ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ (Dual-Zone Climate Control) និងបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើនផ្សេងទៀត ដើម្បីផ្តល់ភាពផាសុកភាព និងបទពិសោធន៍​បើកបរដ៏ល្អប្រសើរជូនអតិថិជន។ រីឯសម្រាប់ Ford Ranger Sport 3.0L នឹងមានបំពាក់មក​នូវ​បច្ចេកវិទ្យាផ្សេងៗដូចជា ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតផងដែរ។

ចំណែកឯ Ford Ranger Wildtrak នឹងត្រូវបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A ដើម្បីបង្កើនភាពបត់បែន និងសមត្ថភាពក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Ford Ranger Wildtrak ក៏មានការរចនា ឡាយជា​មួយ​ពណ៌​ទឹកក្រូចនៅផ្នែកខាងក្រៅ រួមជាមួយយ៉ាន់រចនាថ្មី រាងជាឆកោណ ដែលមានអក្សរ Ford ឆ្លាក់ពីលើ ដែលធ្វើ​អោយ​រថយន្តនេះកាន់តែកាច និងស្ព័រជាងមុន ហើយនឹងផ្នែកខាងក្នុង ក៏មានការរចនាពូកស្បែក លាយជាមួយ​ស្បែក​ឆៅ ដែល​ផ្តល់​​នូវអនុភាព និងផាសុកភាពក្នុងការបើកបរ។ ការកែលម្អទាំងនេះ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត បានធ្វើ​ឱ្យ Ford Ranger Wildtrak កាន់តែមានសមត្ថភាពខ្ពស់ ផាសុកភាព និងសុវត្ថិភាពលើសមុន ដូចជា ប្រព័ន្ធវាស់​សម្ពាធ​ខ្យល់​កង់​រថយន្ត (Tire Pressure Sensors) ប្រព័ន្ធភ្លើងបំភ្លឺមួយជុំរថយន្ត (Zone Lighting) និងប្រព័ន្ធជំនួយ​អ្នកបើកបរ (ADAS) ជាច្រើន សម្រាប់សម្រួលដល់អ្នកបើកបរផងដែរ។

បើយើងងាកមកពិនិត្យមើល Ford Everest វិញ ក្រុមហ៊ុនបានណែនាំនូវជម្រើសថ្មីចំនួន 3 ម៉ូឌែល រួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum​ ដែលជាម៉ូឌែលកំពូល ទំនើប និងប្រណិតបំផុត។
ចំពោះ Ford Everest Active វិញគឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ (Pre-Collision Warning), ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។

សម្រាប់ Ford Everest Sport ក៏ត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន រួមមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) និងប្រព័ន្ធកាប់ពីតាស់ សម្រាប់ជួយដល់ការបើកបរលើផ្លូវលំបាកកាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានភាពផាសុកភាពខ្ពស់ ដោយបំពាក់ពូកស្បែក Two Tone រំលេចដោយថ្នេរក្បាច់បែបស្ព័រ ហើយនឹងរចនាពណ៌ខ្មៅគ្រប់កន្លែងនៃរថយន្ត កាន់តែអំណាច កាន់តែស្ព័រ កាន់តែអស្ចារ្យ។ ក្រៅពីនេះ Ford Everest Sport ក៏មានបន្ថែមបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗដូចជា៖
⦁ ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត
⦁ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)
⦁ ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ ​ ( Adaptive Cruise Control with Stop & Go and Lane Centering )
⦁ ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)
⦁ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert )
⦁ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)
⦁ ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)
⦁ ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)
⦁ ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
⦁ សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ
⦁ និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។

ចំណែកឯម៉ូឌែលកំពូល Ford Everest Platinum នឹងមកជំនួស Ford Everest Titanium ដោយផ្តល់នូវកម្រិតប្រណិតភាព និងសមត្ថភាពខ្ពស់បំផុត។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលដំណើរការយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់។ ផ្នែកខាងក្រៅ គឺមានរចនាខាងមុខដ៏ពិសេសសម្រាប់ម៉ូឌែល “Platinum” ដែលមានបំពាក់ដោយ Silk Chrome នៅក្នុងប៉ាណានៃរថយន្ត ហើយផុស​ជា​លក្ខណៈ 3D ដែលកាន់តែអំណាច និងឆើតឆាយយ៉ាងលេចធ្លោ រហូតដល់កំបូលរថយន្តមានអក្សរ “Platinum” រចនាបែបអណ្ដែត រួមជាមួយនឹងយ៉ាន់ 21អ៊ីញ រចនាថ្មី ដែលនាំអោយរូបរាងកាន់តែប្រណិត និងស៊ីវិល័យ សមស្របជាមួយស្តង់ដាររថយន្តលំដាប់អភិជន។

ផ្នែកខាងក្នុងមានការតុបតែងដោយ​ពូកស្បែកគុណភាពខ្ពស់ រំលេចដោយថ្នេរពណ៌ទឹកប្រាក់ ក្បាច់​រចនា​បែបប្រណិត និងមានស្លាក “Platinum” នៅលើ​​កៅអី ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អឥតខ្ចោះ និងឧត្តមភាព​នៃម៉ូឌែលកំពូលនេះ ហើយក៏មានបំពាក់មក​នូវមុខងារ​កៅ​អី​ក្តៅ/ត្រជាក់​ និងមុខងារ​កំណត់អង់ចងចាំកៅអី (Memory Seat) ចំនួន 3 Sets សម្រាប់កៅអីខាងមុខ​ដែលងាយ​ស្រួលក្នុងការប្តូរសមាជិកបើកបរ​ក្នុង​គ្រួសារ ហើយកៅអីជួរទី2 ក៏មានក្បាច់រថយន្តលក្ខណៈ Premium នឹងមានបំពាក់មក​ជាមួយ​មុខងារកៅអីកម្តៅផងដែរ។​ ជាមួយនឹងការកែលម្អទាំងនេះ Ford Everest កាន់តែបញ្ជាក់ពីសមត្ថភាព ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគ្រប់កម្រិត ខណៈដែលលក្ខណៈពិសេសបន្ថែមផ្សេងៗ នឹងត្រូវបានប្រកាសជាផ្លូវការនាពេលឆាប់ៗខាងមុខ។

សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់​ Ford​ Cambodia ក្នុងពេលឆាប់ៗនេះ។

Most Popular

To Top