កីឡា

Bayern Munich ប្រកាសថា កីឡាករខ្សែការពារស្លាបឆ្វេងម្នាក់ នឹងចាកចេញ ពីក្លឹបនៅចុងរដូវកាល

យោងតាមការចេញផ្សាយ របស់ The Goal ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានប្រកាសហើយថា នឹងមិនបន្តកុងត្រា ឲ្យកីឡាករ Raphael Guerreiro ឡើយនៅត្រឹមរដូវកាលនេះ។

កីឡាករខ្សែការពារស្លាបឆ្វេងវ័យ៣២ឆ្នាំ រូបនេះនឹងបញ្ចប់អាជីព របស់ខ្លួនជាមួយនឹង Bayern នៅត្រឹមខែមិថុនាខាងមុខ។

គាត់បានផ្ទេរមកចូលរួមជាមួយនឹង Bayern កាលពីឆ្នាំ២០២៣ ក្នុងការផ្ទេរដោយ មិនមានតម្លៃខ្លួនពីក្លឹប Borussia Dortmundនិងបានចំណាយពេលនៅទីនេះអស់ រយៈពេល៣ឆ្នាំជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top