ព្រឹត្តិការណ៍

កូរ៉េខាងជើង បាញ់សម្លាប់មន្ត្រីម្នាក់ ដែលទៅបន្ទប់ទឹក សាធារណៈ អំឡុងពេលគាត់ កំពុងត្រូវដាក់ឱ្យ នៅដាច់ពីគេ

បរទេស៖ មន្រ្តីពាណិជ្ជកម្មកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីគាត់ បានទៅបន្ទប់ទឹកសាធារណៈ អំឡុងពេលដែលគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នា សម្រាប់ការប្រុងប្រយ័ត្នចំពោះមេរោគរលាកសួត Covid-19នេះ។

យោងតាមសារព័ត៌មាន NATIONAL POST ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយយោងតាមការរាយការណ៍ពីកាសែត Dong a Ilbo និងសារព័ត៌មាន Daily Mail ថា មន្រ្តីពាណិជ្ជកម្មរូបនេះ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់គាត់បានធ្វើដំណើរទៅប្រទេសចិន។

ការប្រហារជីវិតមន្រ្តីរូបនេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានចេញក្រឹត្យមួយថា ប្រទេសនេះនឹង “គ្រប់គ្រងដោយច្បាប់យោធា” ប្រឆាំងនឹងជនណាដែលបានចាកចេញដោយគ្មានការយល់ព្រម។ 

វាត្រូវបានគេរាយការណ៍ថា ប្រទេសនេះមានបំណងចង់ចៀសផុតពីវីរុសនោះគឺត្រូវចំណាយគ្រប់បែបយ៉ាង, ការដាក់ដាច់ឆ្ងាយពីនរណាម្នាក់ដែលបានធ្វើដំណើរ ទៅប្រទេសចិនឬមានទំនាក់ទំនងជាមួយប្រជាជនចិន។

ដោយឡែក កូរ៉េខាងជើង ក៏ត្រូវបានគេរាយការណ៍ផងដែរថា មន្រ្តីម្នាក់ទៀតដែលបានព្យាយាមលាក់បាំង ការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសចិនnត្រូវបានគេនិរទេសទៅកសិដ្ឋានមួយ នៅក្នុងប្រទេស៕

ប្រែសម្រួលៈណៃតុលា

Most Popular

To Top